Nokorwat News
ខេត្តស្វាយរៀង៖ ក្រោយពីទទួលបានព័ត៌មានអំពីករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកម្មករក្រឡាប់មានអ្នកស្លាប់ និងរបួសធ្ងន់ស្រាលជាច្រើននាក់, លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានចាត់កម្លាំងចុះអន្តរាគមន៍ដឹកអ្នក របួសទៅសង្គ្រោះភ្លាមៗទៅកាន់មន្ទីរពេទ្យ ចំណែកអ្នកស្លាប់បានដឹកទៅធ្វើបុណ្យតាមប្រពៃណី និងបានដឹកនាំសហការីចុះសួរសុខទក្ខ កម្មករ កម្មការនីដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ លោក ប៉េង ពោធិ៍សា បានពាំនាំនូវបណ្តាំផ្ញើការសួរ សុខទុក្ខពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសំដែងនូវការសោកស្តាយ ចំពោះហេតុការណ៍ដែលបានកើតឡើងលើបងប្អូន កម្មករកម្មការនី និងជូនពរដល់អ្នករងរបួសទាំងអស់ ឆាប់ជាសះស្បើយ និងអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដើម្បីប្រកបការងារចិញ្ចឹមជីវិតដល់ក្រុមគ្រួសាររបស់ខ្លួនបន្តទៀត។ បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ សូមយកចិត្តទុកដាក់ក្នុងការព្យាបាលគ្រប់អ្នកជំងឺទាំងអស់ ក្នុងនោះចំពោះការសម្រាកព្យាបាល ស្នាក់នៅរបស់បងប្អូនកម្មករដែលរងរបួសកំពុងសម្រាកព្យាបាលនេះមិនចំណាយថវិកានោះទេ។ លោកអភិបាលខេត្ត បាននាំយកនូវថវិកាឧបត្ថម្ភដល់ក្រុមគ្រួសារសព ចំនួន ៥នាក់ ក្នុងម្នាក់ ១,០០០,០០០រៀល និងបានឧបត្ថម្ភកម្មករ កម្មការិនី ដែលរងរបួសធ្ងន់ ចំនួន៦នាក់ ក្នុងម្នាក់ ៥០០,០០០រៀល ហើយបានឧបត្ថម្ភកម្មករ កម្មការិនីដែលរងរបួសស្រាល ចំនួន ២៩នាក់ ក្នុងម្នាក់ ២០០,០០០រៀល។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ ...
Go to News Site