Collector
ការឆ្លងជំងឺអេបូឡាកើនឡើងខ្លាំងនៅក្នុងប្រទេសកុងហ្គោ មានអ្នកស្លាប់កើនឡើងចំនួន ១៧៧ នាក់ | Collector
ការឆ្លងជំងឺអេបូឡាកើនឡើងខ្លាំងនៅក្នុងប្រទេសកុងហ្គោ មានអ្នកស្លាប់កើនឡើងចំនួន ១៧៧ នាក់
Nokorwat News

ការឆ្លងជំងឺអេបូឡាកើនឡើងខ្លាំងនៅក្នុងប្រទេសកុងហ្គោ មានអ្នកស្លាប់កើនឡើងចំនួន ១៧៧ នាក់

នៅថ្ងៃទី ២២ ខែឧសភា អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ការផ្ទុះឡើងនៃជំងឺអេបូឡានៅក្នុងប្រទេសកុងហ្គោ បង្កហានិភ័យ “ខ្ពស់ណាស់” ដែលបង្កើនកម្រិតគំរាមកំហែងរបស់វា។ ថ្នាក់ដឹកនាំអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ជំងឺនេះកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ដោយមានករណីសង្ស័យជិត ៧៥០ ករណី និងករណីសង្ស័យថាមានអ្នកស្លាប់ចំនួន ១៧៧ នាក់ក្នុងសប្តាហ៍មុន កើនឡើងពី ២៤៦ ករណី និង ៦៥ នាក់ស្លាប់នៅពេលដែលការផ្ទុះឡើងត្រូវបានរាយការណ៍ជាលើកដំបូងកាលពីមួយសប្តាហ៍មុន។ លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បាននិយាយថា ស្ថានភាពនេះ “គួរឱ្យព្រួយបារម្ភខ្លាំងណាស់”។ នៅថ្ងៃទី ២១ ខែឧសភា តង់ និងសម្ភារៈវេជ្ជសាស្ត្រនៅខាងក្រៅមន្ទីរពេទ្យមួយក្នុងទីក្រុង Rwampara ខេត្ត Ituri ត្រូវបានដុតបំផ្លាញ ខណៈដែលបុគ្គលិកសុខាភិបាលបានព្យាយាមបង្កើតមជ្ឈមណ្ឌលព្យាបាលជំងឺអេបូឡា។ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រ បានសម្រេចដំឡើងកម្រិតហានិភ័យសុខភាពសាធារណៈពីការផ្ទុះឡើងនៃជំងឺអ៊ីបូឡា (Ebola) នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DR Congo) ពីកម្រិត «ខ្ពស់» ទៅជា ...

Go to News Site