Collector
លោករដ្ឋមន្ដ្រី ហេង សួរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពកម្មករនិយោជិត ដែលទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅខេត្តកំពង់ឆ្នាំង | Collector
លោករដ្ឋមន្ដ្រី ហេង សួរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពកម្មករនិយោជិត ដែលទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅខេត្តកំពង់ឆ្នាំង
Nokorwat News

លោករដ្ឋមន្ដ្រី ហេង សួរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពកម្មករនិយោជិត ដែលទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួង គោរពវិញ្ញាណក្ខន្ធសពបងប្អូនកម្មករនិយោជិតចំនួន ៩នាក់ (ស្រី ៨នាក់) ដែលបានទទួលមរណភាព ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ កាលពីព្រឹកមិញនេះ ស្ថិតនៅភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសដ៏ក្រៀមក្រំ និងសោកសង្រេងជាពន់ពេកនេះ លោករដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្ដែងនូវសមានទុក្ខយ៉ាងជ្រាលជ្រៅ និងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព និងសាច់ញាតិទាំងអស់ ចំពោះការបាត់បង់ កូន ភរិយា និងឪពុកម្ដាយ ជាទីគោរពស្រឡាញ់ទាំង ៩រូប ដែលកន្លងមក បានចូលរួមចំណែកយ៉ាងសកម្ម និងមានតម្លៃក្នុងការកសាងសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិ តាមរយៈការបម្រើការងារក្នុងវិស័យកាត់ដេរ។ ទន្ទឹមនឹងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព លោក ហេង សួរ ក៏បាននាំយកនូវបច្ច័យបុណ្យមួយចំនួន និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ បងប្អូនកម្មករកម្មនិយោជិតទាំងអស់ សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ឆ្លៀតក្នុងឱកាសដដែលនោះដែរ លោករដ្ឋមន្ត្រី ក៏បានអញ្ជើញបន្តដំណើរចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពបងប្អូនកម្មករនិយោជិត ដែលបានរងរបួស ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ...

Go to News Site