Collector
នគរបាលឃាត់ខ្លួនភ្នាក់ងារកត់ឆ្នោតវៀតណាមម្នាក់ ដែលរកចំណូលបានជិតកន្លះលានរៀលក្នុង១ថ្ងៃ | Collector
នគរបាលឃាត់ខ្លួនភ្នាក់ងារកត់ឆ្នោតវៀតណាមម្នាក់ ដែលរកចំណូលបានជិតកន្លះលានរៀលក្នុង១ថ្ងៃ
Nokorwat News

នគរបាលឃាត់ខ្លួនភ្នាក់ងារកត់ឆ្នោតវៀតណាមម្នាក់ ដែលរកចំណូលបានជិតកន្លះលានរៀលក្នុង១ថ្ងៃ

ខេត្តកណ្តាល៖ ស្ត្រីម្នាក់ដែលតាំងខ្លួនជាភ្នាក់ងារចាត់ ចែងលេងល្បែងស៊ីសងខុសច្បាប់កត់ឆ្នោតវៀតណាមយ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលចុះបង្ក្រាប និងឃាត់ខ្លួនដល់ទីតាំងកន្លែងលក់ដូរមួយកន្លែង កាលពីថ្ងៃទី២១ ឧសភា ២០២៦ វេលាម៉ោង ១៦ និង៤០នាទី ស្ថិតនៅក្នុងភូមិពាមតាឯក សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ ចិត គឹមស្រង់ ភេទ ស្រី អាយុ២៥ឆ្នាំ ជាជនជាតិខ្មែរ មានមុខរបរកសិករ និងមានទីលំនៅក្នុងភូមិព្រែកតាអុងទី២ សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ទូរស័ព្ទដៃ ១គ្រឿង ក្រដាសអាបួនកាត់រួចមិនទាន់កត់លេខ ៩ សន្លឹក ប៊ិក ១ដើម ក្រដាសអាបួនមានលេខឆ្នោត ១ សន្លឹក ប្រាក់ ៦ពាន់រៀល ក្រដាសអាបួនកាត់រួចមានលេខឆ្នោត ១សន្លឹក សៀវភៅកត់លេខចេញចូល ១ ក្បាល ក្រដាសផ្ដាន ១សន្លឹក និងក្រដាសអាបួនមិនទាន់មានលេខ ៦សន្លឹក។ ប្រភពសមត្ថកិច្ចបានបន្តថា មុនពេលឈានដល់ការឃាត់ខ្លួន ផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្របានទទួលព័ត៌មានពីប្រជាពលរដ្ឋ ហើយក៏បានដឹកនាំកម្លាំងចុះទៅបង្ក្រាបដល់ទីតាំងកត់ឆ្នោតនោះ។ ពេលទៅដល់ ...

Go to News Site