Collector
លោក ហ៊ុន សែន ដាក់ចេញទណ្ឌកម្ម ២កម្រិត ចំពោះមន្ត្រីពាក់ព័ន្ធនឹងបទល្មើសអនឡាញ | Collector
លោក ហ៊ុន សែន ដាក់ចេញទណ្ឌកម្ម ២កម្រិត ចំពោះមន្ត្រីពាក់ព័ន្ធនឹងបទល្មើសអនឡាញ
RFI ខេមរភាសា

លោក ហ៊ុន សែន ដាក់ចេញទណ្ឌកម្ម ២កម្រិត ចំពោះមន្ត្រីពាក់ព័ន្ធនឹងបទល្មើសអនឡាញ

ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី នាព្រឹកថ្ងៃអាទិត្យទី២៤ឧសភានេះ លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានដាក់ចេញទណ្ឌកម្មពីរកម្រិតចំពោះមន្ត្រីពាក់ព័ន្ធបទល្មើសឆបោកតាមបច្ចេកវិទ្យា។ កម្រិតទី១ អ្នកដែលជាប់ពាក់ព័ន្ធ មិនត្រឹមតែដកតំណែងទេ គឺត្រូវចោទប្រកាន់តាមផ្លូវតុលាការ និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ។ ចំណែកកម្រិតទី២ គឺដកចេញពីតំណែងចាស់យកមកកន្លែងថ្មី។ ការបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីប្រមុខ​រដ្ឋ​ស្តីទីរូបនេះ បានសម្រេចតែងតាំង លោក ថង សាវុន អតីតអភិបាលខេត្តមណ្ឌល​គិរី ទៅជារដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ខណៈមេប៉ូលិស និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តភាគឥសានមួយនេះ ត្រូវបានដក​តំណែងនាពេលថ្មីៗនេះ។

Go to News Site