Collector
សមត្ថកិច្ចបំភ្លឺករណីបុរសពាក់ម៉ាស់ កាន់កូនកាំបិត ចុះពីឡានដេញចាប់ក្មេង នៅស្រុកមង្គលបូរី | Collector
សមត្ថកិច្ចបំភ្លឺករណីបុរសពាក់ម៉ាស់ កាន់កូនកាំបិត ចុះពីឡានដេញចាប់ក្មេង នៅស្រុកមង្គលបូរី
Nokorwat News

សមត្ថកិច្ចបំភ្លឺករណីបុរសពាក់ម៉ាស់ កាន់កូនកាំបិត ចុះពីឡានដេញចាប់ក្មេង នៅស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ៖ អធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានចេញសេចក្ដីបំភ្លឺជុំវិញករណីភ្ញាក់ផ្អើលមួយ ក្រោយមានការចែកចាយព័ត៌មានលើបណ្ដាញសង្គមថា មានបុរសម្នាក់ពាក់ម៉ាស់បិទមុខជិត ដៃកាន់កូនកាំបិត ចុះពីរថយន្តដេញចាប់ក្មេង នៅភូមិក្រូច ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ តាមការបញ្ជាក់របស់អ្នកនាំពាក្យអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ មានគណនីហ្វេសប៊ុកឈ្មោះ “SAD NG” បានបង្ហោះសារថា មានករណីដេញចាប់ក្មេងកើតឡើងនៅភូមិក្រូច ឃុំស្រះរាំង ដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ និងចែករំលែកតៗគ្នាយ៉ាងច្រើន។ ក្រោយទទួលព័ត៌មាននេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះរាំង ក្រោមការបញ្ជារបស់លោកអធិការ នៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានចុះស្រាវជ្រាវភ្លាមៗទៅកាន់ទីតាំងកើតហេតុ នៅវេលាម៉ោង២រសៀល ថ្ងៃដដែល។ ក្នុងការសាកសួរ ក្មេងស្រីឈ្មោះ ហួរ សុវត្ថា អាយុ១០ឆ្នាំ បានរៀបរាប់ថា នៅវេលាម៉ោងប្រមាណ ១៣:៣០នាទី មានរថយន្តពណ៌ស១គ្រឿង មិនស្គាល់ម៉ាក បើកមកឈប់នៅចិញ្ចើមផ្លូវមុខផ្ទះរបស់ខ្លួន ហើយមានបុរសម្នាក់ពាក់ម៉ាស់ពណ៌ខ្មៅ ចុះពីលើរថយន្ត ដោយដៃកាន់កូនកាំបិតស។ ទោះជាយ៉ាងណា បុរសនោះមិនបានដើរចូលមកកាន់ផ្ទះនោះទេ ប៉ុន្តែក្មេងស្រីបានភ័យខ្លាច រត់ចូលទៅលាក់ខ្លួនក្នុងបន្ទប់។ បន្ទាប់ពីចេញមកមើលវិញ នាងមិនឃើញរថយន្ត និងបុរសនោះទៀតឡើយ ទើបរត់ទៅប្រាប់អ៊ុំរបស់ខ្លួនថា មានគេចង់មកចាប់ខ្លួន។ បច្ចុប្បន្ន ...

Go to News Site