Nokorwat News
ខេត្តកំពង់ចាម ៖ ស្ត្រីមេម៉ាយម្នាក់ ជាថៅកែផ្ទះសំណាក់ «ភូមិច្រណោម» ក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ត្រូវបានឃាតករពុំស្គាល់អត្តសញ្ញាណវាយសម្លាប់ ។ ក្រោយពីហេតុការណ៍នេះកើតឡើង កម្លាំងសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងកម្លាំងស្នងការដ្ឋាននគរបាលខេត្តឈានរហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់។ សមត្ថកិច្ចមូលដ្ឋានបានប្រាក់ឲ្យដឹងនាល្ងាចថ្ងៃទី២៤ ឧសភា ឆ្នាំ២០២៦ ថា ស្ត្រីម្ចាស់ផ្ទះសំណាក់ដែលត្រូវបានឃាតករសម្លាប់នោះមានឈ្មោះសៀង ពៅ អាយុ៥៦ឆ្នាំ មានកូនពីរនាក់ នៅភូមិច្រណោម ឃុំបុសខ្នុរ ស្រុកចំការលើ ដោយសភាពសពដេកស្លាប់ផ្កាប់មុខក្នុងថ្លុកឈាម ។ ក្រោយពីមានហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកចំការលើសហការជាមួយជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានចុះពិនិត្យដោយផ្ទាល់នាយយប់ថ្ងៃកើតហេតុ។សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងទៀតថា តាមការចុះពិនិត្យគឺអំពើឃាតកម្មនេះបានកើតឡើងនៅយប់ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០២៦ នៅក្នុងបរិវេណផ្ទះសំណាក់របស់ជនរងគ្រោះតែម្ដង។ ក្រោមការយកចិត្តទុកដាក់របស់កម្លាំងសមត្ថកិច្ចពិសេសដោយតាមរយៈកាមេរ៉ាសុវត្ថិភាពបានពិនិត្យមើលឃើញភិនភាគជនសង្ស័យឈ្មោះអ៊ីម បឿនភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិវាលធ្នង់ ដែលមានផ្ទះនៅក្បែរខ្លោងទ្វារវត្តស្ទឹងក្តី ក្នុងភូមិវាលធ្នង់ ឃុំបុសខ្នុរ ដោយទទួលបានបទបញ្ជាពីព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យរូបនេះដល់លំនៅឋានដោយធ្វើឡើងនាព្រឹកថ្ងៃទី២៤ ឧសភា ។ ដៃរបស់ជនសង្ស័យគឺមានស្នាមរបួស ដែលបានធ្វើការវាយប្រតាយប្រតប់ជាមួយនឹងជនរងគ្រោះនិងបានប្រើកម្លាំងបាយធ្វើឲ្យស្ត្រីជាម្ចាស់ផ្ទះសំណាក់រហូតដល់ស្លាប់បាត់បង់ជីវិត គឺបានវាយត្រូវក្បាលនិងផ្ទៃមុខ ហើយបានជិះម៉ូតូគេចខគេចខ្លួនសម្ងំនៅផ្ទះរបស់ខ្លួន ធ្វើហាក់បីដូចមិនដឹងរឿងអ្វីដែលបានកើតឡើង ចំពោះទ្រព្យសម្បត្តិពុំមានបាត់បង់នោះទេ។ សូមបញ្ជាក់ថា ជនសង្ស័យមិនមានប្រពន្ធនោះទេ ចំណែកស្ត្រីមេម៉ាយជនរងគ្រោះជាម្ចាស់ផ្ទះសំណាក់គឺមេម៉ាយកូនពីរនាក់ ដោយកូនៗគឺរៀននៅរាជធានីភ្នំពេញឯណោះ។ ផ្អែកតាមវត្ថុតាងពិនិត្យនៅកន្លែងកើតហេតុនិងកាមេរ៉ាសុវត្ថិភាពស៊ីសង្វាក់ឃើញភិនភាគជនសង្ស័យច្បាស់ ទើបឈានដល់ឃាត់ខ្លួនជាបន្ទាន់ ...
Go to News Site