Collector
Update÷ច្បាស់ហើយគឺជនមានវិបល្លាសស្មារតីបង្កឲ្យយល់ច្រឡំថាមានករណីចាប់ក្មេងនៅខេត្តបាត់ដំបង | Collector
Update÷ច្បាស់ហើយគឺជនមានវិបល្លាសស្មារតីបង្កឲ្យយល់ច្រឡំថាមានករណីចាប់ក្មេងនៅខេត្តបាត់ដំបង
Nokorwat News

Update÷ច្បាស់ហើយគឺជនមានវិបល្លាសស្មារតីបង្កឲ្យយល់ច្រឡំថាមានករណីចាប់ក្មេងនៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង÷ក្រុមការងារព័ត៌មាននិងប្រតិកម្ម​រហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមជម្រាបជូនសាធារណជនបានជ្រាបថា​ នាពេលថ្មីនេះឃេី​ញមានការផ្សព្វផ្សាយក្នុងបណ្តាញសង្គមថាមានករ​ណីចាប់កូន ក្មេងនៅស្រុកឯកភ្នំ​ ដែលព័ត៌មាននេះមាន​ការចែករំលែកតគ្នាបង្កឱ្យមានការភ្ញាក់ផ្អេីលនិងភ័យ​ខ្លាច។  លោកឧត្តមសេនីយ៍ទោ​ដាញ់​អេងប៊ុន​ ចាន់​ ស្នងការនៃស្នងការដ្ឋាននគរ​បា​ល​ ខេត្តបាត់​ដំបង​ បានឱ្យនគរបាលស្រុកឯកភ្នំធ្វេីការរឿងនេះ​។ ជាលទ្ធ​ផល​ឃេីញថា កាល ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ជនមានវិបល្លាសស្មារតី​(សរ​សៃប្រ​សាទ) ម្នាក់ឈ្មោះអៀង ណាត ភេទ ប្រុស អាយុ៤៦ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង​ ដេីរនៅមូលដ្ឋាន​ ឃុំព្រែកនរិន្ទ​ ស្រុក​ឯក​ភ្នំ​ ហើយបាន​បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងមូល​ដ្ឋានខាងលេី​ ។  ទទួលព័ត៌មាននេះ,កម្លាំងនគរ​បាលនៃអធិការដ្ឋាននគរបាលស្រុកឯក​ភ្នំ បានបញ្ជូនគាត់​ទៅមជ្ឈមណ្ឌលសង្គមកិច្ចខេត្តបាត់​ដំបង​(មណ្ឌលសុំចត)នៅឯស្រុកសង្កែរួចហេីយ។  ដូច្នេះមិនមានករណីចាប់ក្មេងក្នុងទម្រង់ដូច​ដែលអ្នក ប្រេីប្រាស់បណ្តាញសង្គមមួយចំនួនលោកបានផ្សព្វ ផ្សាយនោះទេ​ ដែលគប្បីកែតម្រូវឡេីងវិញ​ ចៀសវាងមានការភាន់ច្រឡំ​ និងបង្កជាបញ្ហាដទៃផ្សេងទៀត។ គួរបញ្ជាក់ថា អធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានចេញសេចក្ដីបំភ្លឺជុំវិញករណីភ្ញាក់ផ្អើលមួយ ក្រោយមាន ការចែកចាយព័ត៌មានលើបណ្ដាញសង្គមថា មានបុរសម្នាក់ពាក់ម៉ាស់បិទមុខជិត ដៃកាន់កូនកាំបិត ចុះពីរថយន្តដេញចាប់ក្មេង នៅភូមិក្រូច ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ តាមការបញ្ជាក់របស់អ្នកនាំពាក្យអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ មានគណនីហ្វេសប៊ុកឈ្មោះ “SAD NG” ...

Go to News Site