Nokorwat News
ខេត្តបាត់ដំបង÷ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមជម្រាបជូនសាធារណជនបានជ្រាបថា នាពេលថ្មីនេះឃេីញមានការផ្សព្វផ្សាយក្នុងបណ្តាញសង្គមថាមានករណីចាប់កូន ក្មេងនៅស្រុកឯកភ្នំ ដែលព័ត៌មាននេះមានការចែករំលែកតគ្នាបង្កឱ្យមានការភ្ញាក់ផ្អេីលនិងភ័យខ្លាច។ លោកឧត្តមសេនីយ៍ទោដាញ់អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានឱ្យនគរបាលស្រុកឯកភ្នំធ្វេីការរឿងនេះ។ ជាលទ្ធផលឃេីញថា កាល ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ជនមានវិបល្លាសស្មារតី(សរសៃប្រសាទ) ម្នាក់ឈ្មោះអៀង ណាត ភេទ ប្រុស អាយុ៤៦ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ដេីរនៅមូលដ្ឋាន ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ហើយបានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលេី ។ ទទួលព័ត៌មាននេះ,កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានបញ្ជូនគាត់ទៅមជ្ឈមណ្ឌលសង្គមកិច្ចខេត្តបាត់ដំបង(មណ្ឌលសុំចត)នៅឯស្រុកសង្កែរួចហេីយ។ ដូច្នេះមិនមានករណីចាប់ក្មេងក្នុងទម្រង់ដូចដែលអ្នក ប្រេីប្រាស់បណ្តាញសង្គមមួយចំនួនលោកបានផ្សព្វ ផ្សាយនោះទេ ដែលគប្បីកែតម្រូវឡេីងវិញ ចៀសវាងមានការភាន់ច្រឡំ និងបង្កជាបញ្ហាដទៃផ្សេងទៀត។ គួរបញ្ជាក់ថា អធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានចេញសេចក្ដីបំភ្លឺជុំវិញករណីភ្ញាក់ផ្អើលមួយ ក្រោយមាន ការចែកចាយព័ត៌មានលើបណ្ដាញសង្គមថា មានបុរសម្នាក់ពាក់ម៉ាស់បិទមុខជិត ដៃកាន់កូនកាំបិត ចុះពីរថយន្តដេញចាប់ក្មេង នៅភូមិក្រូច ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ តាមការបញ្ជាក់របស់អ្នកនាំពាក្យអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ មានគណនីហ្វេសប៊ុកឈ្មោះ “SAD NG” ...
Go to News Site