Collector
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះអន្តរាគមន៍ពន្លត់អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅឃុំអំពិល ស្រុកកំពង់សៀម | Collector
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះអន្តរាគមន៍ពន្លត់អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅឃុំអំពិល ស្រុកកំពង់សៀម
Nokorwat News

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះអន្តរាគមន៍ពន្លត់អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅឃុំអំពិល ស្រុកកំពង់សៀម

ខេត្តកំពង់ចាម៖ បន្ទាប់ពីទទួលបានដំណឹងភ្លាមៗពីសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន អំពីករណីអគ្គីភ័យ ឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅចំណុចភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម នាព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ លោក អ៊ុន ចាន់ដា  អភិបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងជំនាញ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះអន្តរាគមន៍ ពន្លត់អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋដោយផ្ទាល់ រហូតគ្រប់គ្រងស្ថានការណ៍បានក្នុងរយៈពេលខ្លី។ បើតាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា អគ្គីភ័យត្រូវបានរលត់១០០% នៅវេលាម៉ោង ៩:៤០នាទី ដោយមានកម្លាំងអន្តរាគមន៍ស្រុកកំពង់សៀម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារជាជំនួយ បានធ្វើការពន្លត់អោយរលត់ជាស្ថាពរ ។ ប្រើប្រាស់ឡានពន្លត់អគ្គីភ័យ ចំនួន ០៦គ្រឿង -ឡានពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ៣គ្រឿង ឡានពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ២គ្រឿង ឡានពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ១គ្រឿង ប្រើប្រាស់ទឹកអស់ ១២ស៊ីទែន។ ម្ចាស់ផ្ទះទី១ ឈ្មោះ សុំ ពេជ្រ ភេទប្រុស អាយុ ៦៣ ឆ្នាំ ។ ...

Go to News Site