Collector
មុនទៅធ្វើការ ម្តាយទិញនំឱ្យកូនៗ រួចដេញឱ្យទៅរោងស្នាក់នៅ លុះត្រឡប់មកវិញក៏បាត់អស់ ស្រាប់តែប្រទះឃើញយ៉ាងរន្ធត់ក្នុងរណ្តៅដី | Collector
មុនទៅធ្វើការ ម្តាយទិញនំឱ្យកូនៗ រួចដេញឱ្យទៅរោងស្នាក់នៅ លុះត្រឡប់មកវិញក៏បាត់អស់ ស្រាប់តែប្រទះឃើញយ៉ាងរន្ធត់ក្នុងរណ្តៅដី
Nokorwat News

មុនទៅធ្វើការ ម្តាយទិញនំឱ្យកូនៗ រួចដេញឱ្យទៅរោងស្នាក់នៅ លុះត្រឡប់មកវិញក៏បាត់អស់ ស្រាប់តែប្រទះឃើញយ៉ាងរន្ធត់ក្នុងរណ្តៅដី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ មានកុមារ២ នាក់បងប្អូនបង្កើត លង់ទឹកស្លាប់ក្នុងរណ្តៅគ្រឿងចក្រអាអ៊ិចជីក ស្ថិតនៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគីរី ពេលម្តាយទិញនំឲ្យកូនៗនៅតូបអ្នកលក់ រួចហើយបានដេញឲ្យពួកគេឲ្យទៅកន្លែងស្នាក់ ព្រោះម្តាយទៅធ្វើការ ទីបំផុតកូនទាំងពីរស្លាប់ក្នុងរណ្តៅគ្រឿងចក្រអាអ៊ិចជីក ។ កុមាររងគ្រោះម្នាក់.ឈ្មោះអេង ណាវី ភេទស្រី អាយុ៦ ឆ្នាំ (បង) និងម្នាក់.ឈ្មោះ អេង សុខហេង ភេទប្រុស អាយុ៥ ឆ្នាំ (ប្អូន) ស្នាក់នៅក្រុមហ៊ុន វាសនាកសិកម្ម ជាមួយអាណាព្យាល ។ ពាក់ពន្ធករណីស្លាប់កុមារទាំងពីរនាក់បងប្អូនខាងលើនេះ តាមការសួរបំភ្លឺឈ្មោះ រិទ្ធ ស្រីឡន ត្រូវជាម្តាយបង្កើតកុមាររងគ្រោះឲ្យដឹងថា នៅវេលាម៉ោង៨ កន្លះព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០ ២៦ គាត់បានរៀបចំខ្លួនចេញពីកន្លែងស្នាក់នៅរបស់ក្រុមហ៊ុន វាសនាកសិកម្ម ដើម្បីទៅស៊ីឈ្នួលធ្វើការងារឲ្យក្រុមហ៊ុន។ ពេលនោះកូនប្រុសស្រីទាំងពីរនាក់ឈ្មោះ អេង ណាវី និង ឈ្មោះ អេង សុខហេង បានដើរតាមពីក្រោយទៅផ្ទះអ្នកលក់ចាប់ហួយនៅក្បែរទីនោះដែរ ...

Go to News Site