Nokorwat News
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បន្តប្រតិបត្តិការចុះរដ្ឋបាលតាមអគារចំនួន៣កន្លែង ក្នុងក្រុងប៉ោយប៉ែត ក្រែងមានក្រុមជនល្មើសនៅលួចប្រព្រឹត្ត បទល្មើស Online Scams តែមិនមានទីតាំងណាមួយដែលផ្តល់ជូនក្រុមឧក្រិដ្ឋជនធ្វើនោះឡើយ។ តែយ៉ាងណា សម្រាប់ប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការឯកភាព បានរកឃើញសម្ភារមួយចំនួនដែលបម្រើឲ្យប្រព្រឹត្តបទល្មើស Online Scams ហើយមានអគារមួយរកឃើញមានការប្រមូលផ្តុំជនបរទេសស្នាក់នៅ តែមិនជាប់ពាក់ព័ន្ធបទល្មើសនោះឡើយ។ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់លោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលតាមនីតិវិធីរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ របាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពខេត្តដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត ដោយមានការចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង, អធិការដ្ឋាននគរបាលក្រុង, បញ្ជាការមូលដ្ឋានកង រាជអាវុធហត្ថក្រុង ក្រោមការសម្របសម្រួលនីតិវិធីពីលោក ទេប ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យ និងឆែកឆេរជាក់ស្ដែងចំនួន ៣ទីតាំង ក្នុងនោះបិទសៀល ...
Go to News Site