Cambodia Express
ទីក្រុងហូជីមិញ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និង លោកជំទាវ ង្វៀន ធីថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានរៀបចំសន្និបាតរួមលើកទី៤ សម្រាប់ដំណាក់កាល២០២២-២០២៧នៅសង្កាត់វុងតាវ ទីក្រុងហូជីមិញ សាធារណរដ្ឋសង្គនិយមវៀតណាម នាថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ។ ថ្លែងក្នុងសន្និសីទនោះ លោកជំទាវ ង្វៀន ធីថាញ់ បានអបអរសាទរចំពោះប្រទេស និងប្រជាជនកម្ពុជា ដែលបានបន្តសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនក្នុងឆ្នាំ ២០២៥។លោកជំទាវក៏បានបន្តទៀតថា ទំនាក់ទំនងវៀតណាម-កម្ពុជាត្រូវបានបង្កើតឡើងដោយផ្អែកលើចំណងមិត្តភាពជិតស្និទ្ធ ការជួយគ្នាទៅវិញទៅមក និងការចេះចែករំលែកនូវបទពិសោធន៍ទៅវិញទៅមក ដើម្បីបង្កើនប្រសិទ្ធភាពសម្រាប់អនុវត្តនាពេលអនាគត។ មានប្រសាសន៍ក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានគូសរំលេចអំពី ទំនាក់ទំនងកម្ពុជា-វៀតណាម បានបន្តអភិវឌ្ឍជាវិជ្ជមានលើវិស័យជាច្រើន ដូចជា នយោបាយ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងវិទ្យាសាស្ត្រ។ សម្តេចក៏បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជួយបស់វៀតណាមទាំងអតីតកាល និងរហូតដល់បច្ចុប្បន្ន។ […]
Go to News Site