Nokorwat News
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគម មិត្តភាព កម្ពុជា-វៀតណាម និង លោកស្រី ង្វៀន ធីថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានរៀបចំសន្និបាតរួមលើកទី៤ សម្រាប់ដំណាក់កាល២០២២-២០២៧ នៅសង្កាត់វុងតាវ ទីក្រុងហូជីមិញ សាធារណរដ្ឋសង្គនិយមវៀតណាម នៅថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ។ លោកស្រី ង្វៀន ធីថាញ់ បានសាទរចំពោះប្រទេស និងប្រជាជនកម្ពុជា ដែលបានបន្តសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនក្នុងឆ្នាំ ២០២៥។ ទំនាក់ទំនងវៀតណាម-កម្ពុជាត្រូវបានបង្កើតឡើងដោយផ្អែកលើចំណងមិត្តភាពជិតស្និទ្ធ ការជួយគ្នាទៅវិញទៅមក និងការចេះចែករំលែកនូវបទពិសោធន៍ទៅវិញទៅមក ដើម្បីបង្កើនប្រសិទ្ធភាពសម្រាប់ អនុវត្តនាពេលអនាគត។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ទំនាក់ទំនងកម្ពុជា-វៀតណាម បានបន្តអភិវឌ្ឍជាវិជ្ជមានលើវិស័យជាច្រើន ដូចជា នយោបាយ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ...
Go to News Site