Collector
កម្លាំងចម្រុះខណ្ឌទួលគោក ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី ៦នាក់ ពាក់ព័ន្ធស្នាក់នៅហួសទិដ្ឋាការ និងសង្ស័យពាក់ព័ន្ធការងារអនឡាញ | Collector
កម្លាំងចម្រុះខណ្ឌទួលគោក ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី ៦នាក់ ពាក់ព័ន្ធស្នាក់នៅហួសទិដ្ឋាការ និងសង្ស័យពាក់ព័ន្ធការងារអនឡាញ
Nokorwat News

កម្លាំងចម្រុះខណ្ឌទួលគោក ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី ៦នាក់ ពាក់ព័ន្ធស្នាក់នៅហួសទិដ្ឋាការ និងសង្ស័យពាក់ព័ន្ធការងារអនឡាញ

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៦:៣០នាទី គណៈបញ្ជាការឯកភាពខណ្ឌ ទួលគោក បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យរដ្ឋបាល អនុវត្តតាមបទបញ្ជាលេខ០១ ប.ប របស់រាជរដ្ឋាភិបាល និងអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងជនបរទេស និងការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅអាផាតមិនមួយកន្លែង ស្ថិតនៅផ្ទះលេខ១៧ ផ្លូវលេខ១១២ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយកម្លាំងសមត្ថកិច្ចបានរកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន០៦នាក់ ក្នុងនោះមានស្រី០១នាក់ ស្នាក់នៅប្រមូលផ្តុំដោយមានភាពមិនប្រក្រតី។ តាមរបាយការណ៍របស់សមត្ថកិច្ច ជនបរទេសទាំង៦ នាក់ រួមមានអ្នកមានលិខិតឆ្លងដែនចំនួន០៥នាក់ ប៉ុន្តែហួសសុពលភាពទិដ្ឋាការស្នាក់នៅពី៣ខែ ដល់៨ខែ ខណៈម្នាក់ទៀតគ្មានលិខិតឆ្លងដែនឡើយ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតលិខិតឆ្លងដែនចំនួន០៥ក្បាល និងទូរស័ព្ទដៃចំនួន០៦គ្រឿង ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវបន្ថែម។ ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ជនជាតិឥណ្ឌូនេស៊ីទាំងនេះ ធ្លាប់ធ្វើការផ្នែកអនឡាញនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានរត់គេចខ្លួន បន្ទាប់ពីសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបបទល្មើសពាក់ព័ន្ធការងារអនឡាញខុសច្បាប់នៅតំបន់នោះ។ បច្ចុប្បន្ន ជនជាតិឥណ្ឌូនេស៊ីទាំង០៦នាក់ កំពុងត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ ស្រាវជ្រាវ និងអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់។ សមត្ថកិច្ចបានអះអាងថា ការចុះត្រួតពិនិត្យរដ្ឋបាលជាបន្តបន្ទាប់ ...

Go to News Site