Collector
កងរាជឣាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យចំនួន៣នាក់ទៅសាលាដំបូង | Collector
កងរាជឣាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យចំនួន៣នាក់ទៅសាលាដំបូង
Nokorwat News

កងរាជឣាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យចំនួន៣នាក់ទៅសាលាដំបូង

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦នេះដើម្បីអនុវត្តតាមនីតិវិធី៕   សមត្ថកិច្ចបន្តថាៈនៅវេលាម៉ោង១៤និង១៥នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ៖ ១-ឈ្មោះ ថន ពិសី ហៅ ជុច ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់ភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក (ជួញដូរ), ២-ឈ្មោះ ផល  វិទូ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិខ្វាវកើត ឃុំរលួស ស្រុកស្វាយចេក(ប្រើប្រាស់), ៣-ឈ្មោះ រិត ពូជីយាន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិខ្វាវកើត ឃុំរលួស ស្រុកស្វាយចេក ...

Go to News Site