Nokorwat News
ខេត្តកំពត ៖ អ្នកស្រី នង នីម អាយុ៦២ឆ្នាំបានផ្តល់កិច្ចសម្ភាសន៍ជាមួយអង្គភាពសារព័ត៌យើងយ៉ាងដូច្នេះថា ៖ តើយុត្តិធម៌មានទេសម្រាប់រូបគាត់ដែលជាជនក្រីក្រ មានកូនក្នុងបន្ទុកជាជនពិការភាព «មនុស្ស គ» ហើយត្រូវបានជនជាប់ចោទធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតបានសម្រេចជាច្រើនលើក ប៉ុន្តែបច្ចុប្បន្នជននេះកំពុងតែមានសេរីភាពជាធម្មតា បើទោះបីជាសាលាដំបូងខេត្តកំពតសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាលើជនជាប់ចោទឈ្មោះ ស៊ុង ណោស រយះពេល៤ឆ្នាំក៏ដោយ។ យោងតាមសាលក្រមសម្រេចរបស់សាលាដំបូងខេត្តកំពតបានឲ្យដឹងថា ៖ ១ /ផ្តន្ទាទោសដាក់ពន្ធនាគាលើជនជាប់ចោទឈ្មោះ ស៊ុង ណោស រយះពេល៤ឆ្នាំ ពីបទរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តនៅភូមិដំណាក់ត្រយឹង ឃុំខ្ជាយខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត កាលពីអំឡុងឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៤១ នៃក្រមព្រហ្មទណ្ឌ។ ត្រង់ចំណុចនេះបើយោងតាមមាត្រា២៤១ នៃក្រមព្រហ្មទណ្ឌ បទរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសពី៧ឆ្នាំទៅ១៥ឆ្នាំ ប៉ុន្តែតុលាការបានផ្តន្ទាទោសជនជាប់ចោទឈ្មោះ ស៊ុង ណោស ត្រឹមរយះពេល៤ឆ្នាំ ដោយសំអាងថាជននេះមានវ័យចំណាស់ (អាយុ ៦៥ឆ្នាំ)។ ប៉ុន្តែបើទោះបីការដាក់ទោសជនជាប់ចោទត្រឹម៤ឆ្នាំក៏ដោយចុះតែបច្ចប្បន្មជនជាប់ចោទ មិនត្រូវបានចាប់ខ្លួននោះទេ គឺកំពុងមានសេរីភាពជាធម្មតា ហើយរស់នៅជិតគ្នាថែមទៀត ។ ២/បង្កាប់ឲ្យជនជាប់ចោទឈ្មោះ ស៊ុង ណោស សងសំណងជំងឺចិត្ត ទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៩ ...
Go to News Site