Collector
«សត្វប្រមា»ចំនួន ២ក្បាល ត្រូវបានអ្នកជំនាញត្រៀមលែងចូលទៅក្នុងព្រៃតំបន់អង្គរ | Collector
«សត្វប្រមា»ចំនួន ២ក្បាល ត្រូវបានអ្នកជំនាញត្រៀមលែងចូលទៅក្នុងព្រៃតំបន់អង្គរ
Nokorwat News

«សត្វប្រមា»ចំនួន ២ក្បាល ត្រូវបានអ្នកជំនាញត្រៀមលែងចូលទៅក្នុងព្រៃតំបន់អង្គរ

ខេត្ត​សៀមរាប៖ អង្គការគាំពារសត្វព្រៃកម្ពុជា(CWC) នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០២៦​ បាននាំយកសត្វប្រមាចំនួន ២ក្បាលមកប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីផ្សាំងទុកមួយរយៈ មុននឹងព្រលែងឱ្យរស់នៅតាមធម្មជាតិទៅក្នុងព្រៃតំបន់អង្គរ។ បើតាមប្រធានអង្គការគាំពារសត្វព្រៃកម្ពុជា(CWC) លោក ទ្រី ស៊ីថេង បានឱ្យដឹងថា សត្វប្រមាទាំងពីរក្បាលនេះ គឺលោកបានទទួលពីមេបញ្ជាការយោធាមួយរូប នៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ។ លោកបញ្ជាក់ថា ជាយូរមកហើយ មេបញ្ជាការទាហានម្នាក់ បានចិញ្ចឹមសត្វប្រមា សរុបចំនួន៣ក្បាល ក៏ប៉ុន្តែ ប្រមាមួយក្នុងចំណោមនោះបានចាស់ ហើយងាប់។ បន្ទាប់មក ក៏មានសង្គ្រាមនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃកើតឡើង។ ដោយសារតែមេបញ្ជាការរូបនោះរវល់រឿងការពារព្រំដែនខ្មែរ ហើយម្យ៉ាងទៀតគាត់ចង់ឱ្យសត្វប្រមាដែលគាត់ចិញ្ចឹមទាំងពីរមានសុវត្ថិភាពផង ក៏ប្រគល់វាមកឱ្យអង្គការគាំពារសត្វព្រៃកម្ពុជាយកមកថែរក្សាតែម្ដង។ ប្រធានអង្គការគាំពារសត្វព្រៃកម្ពុជារូបនេះ​ បានបញ្ជាក់ថា មូលហេតុដែលលោកសម្រេចចិត្តយកសត្វប្រមាទាំងពីរក្បាលមកថែរក្សានៅតំបន់អង្គរ ដោយសារតែលោកចង់ឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលមកទស្សនាអង្គរ គឺមិនត្រឹមតែឃើញប្រាសាទបុរាណតែប៉ុណ្ណោះទេ គឺចង់ឱ្យភ្ញៀវទេសចរ បានឃើញទាំងសម្បត្តិធម្មជាតិ និងសត្វព្រៃផងដែរ។ ជាមួយគ្នានោះ​ ​អ្នកជំនាញរបស់អង្គការគាំពារសត្វព្រៃកម្ពុជា(CWC) និងជាទីប្រឹក្សាផ្នែកជីវចម្រុះ របស់អាជ្ញាធរជាតិអប្សរា​ លោក Nick Marx បានឱ្យដឹងដែរថា សត្វប្រមាពីរក្បាល ដែលយកមកប្រគល់ជូនអាជ្ញាធរជាតិអប្សរាពេលនេះ មិនទាន់ដោះលែងឱ្យរស់នៅក្នុងព្រៃធម្មជាតិភ្លាមៗបានទេ។ អ្នកជំនាញត្រូវផ្សាំងសត្វទាំងពីរឱ្យស៊ាំនឹងបរិស្ថានជាមុនសិន មុនពេលដោះលែងសត្វទាំងពីរឱ្យទៅរស់នៅក្នុងព្រៃធម្មជាតិដោយខ្លួនឯង។ លោកបញ្ជាក់ថា ...

Go to News Site