Kampuchea Thmey Daily
កាលពីរសៀលថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦ អង្គការគាំពារសត្វព្រៃកម្ពុជា (CWC) បាននាំយកសត្វប្រមាចំនួន ២ ក្បាល មកប្រគល់ជូន អាជ្ញាធរជាតិអប្សរា ដើម្បីផ្សាំងទុកមួយរយៈ មុននឹង លែង ឲ្យរស់នៅតាមធម្មជាតិទៅក្នុងព្រៃតំបន់អង្គរ។ លោក ទ្រី ស៊ីថេង ប្រធានអង្គការគាំពារសត្វព្រៃកម្ពុជា (CWC) បានឲ្យដឹងថា សត្វប្រមាទាំង ២ ក្បាល នេះ គឺលោកបានទទួលពីមេបញ្ជាការយោធាមួយរូប នៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ។ លោកបញ្ជាក់ថា ជាយូរមកហើយ មេបញ្ជាការទាហានម្នាក់ បានចិញ្ចឹមសត្វប្រមា សរុបចំនួន ៣ ក្បាល ក៏ប៉ុន្តែ ប្រមាមួយក្នុងចំណោមនោះ បានចាស់ ហើយងាប់។ បន្ទាប់មក ក៏មានសង្គ្រាមនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ កើតឡើង ដោយសារតែមេបញ្ជាការរូបនោះ រវល់រឿងការពារព្រំដែនខ្មែរ ហើយម្យ៉ាងទៀតគាត់ចង់ឲ្យសត្វប្រមាដែលគាត់ចិញ្ចឹមទាំងពីរមានសុវត្ថិភាពផង ក៏ប្រគល់វាមកឲ្យអង្គការគាំពារសត្វព្រៃកម្ពុជាយកមកថែរក្សាតែម្ដង។ លោក ទ្រី ស៊ីថេង បញ្ជាក់ទៀតថា មូលហេតុដែលលោកសម្រេចចិត្តយកសត្វប្រមាទាំង ២ ក្បាល មកថែរក្សានៅតំបន់អង្គរ […] The post អាជ្ញាធរជាតិអប្សរា និង អង្គការគាំពារសត្វព្រៃកម្ពុជា លែងសត្វប្រមា ២ ក្បាល ទៅក្នុងព្រៃតំបន់អង្គរ appeared first on Kampuchea Thmey Daily .
Go to News Site