Collector
អ្នកនាំពាក្យក្រសួងសាធារណការ ៖ ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ -ថ្មគរ) សាងសង់បាន៥០,៨% គិតត្រឹមចុងខែឧសភានេះ | Collector
អ្នកនាំពាក្យក្រសួងសាធារណការ ៖ ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ -ថ្មគរ) សាងសង់បាន៥០,៨% គិតត្រឹមចុងខែឧសភានេះ
Nokorwat News

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ -ថ្មគរ) សាងសង់បាន៥០,៨% គិតត្រឹមចុងខែឧសភានេះ

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ៖ គិតត្រឹមចុងខែឧសភា ឆ្នាំ២០២៦ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)សម្រេចបាន៥០,៨%ហើយ។ ដីឥដ្ឋ -ថ្មគរសាងសង់រយៈពេល៤៨ខែ (គ្រោងនឹងបញ្ចប់ក្នុងអំឡុងឆ្នាំ២០២៨)។ ស្ពានឆ្លងកាត់ទន្លេមេគង្គមួយនេះ បើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោ មអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ស្ពាននេះមានទីតាំងត្រើយខាងលិចនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ដែលជាគម្រោងដ៏សំខាន់តភ្ជាប់សេដ្ឋកិច្ច សង្គម ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១,ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ ស្ពានដីឥដ្ឋ-ថ្មគរ ស្ថាបនាជាប្រភេទបេតុងប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប: ៣៧០០ ម៉ែត្រ ។ ក្នុងនោះតួស្ពានមានប្រវែងសរុប ១៦០០ ម៉ែត្រ ...

Go to News Site