Nokorwat News
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៤និង០០នាទី កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្នើសុំសហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវ និងតាមឃាត់ខ្លួនជនសង្ស័យជនបរទេស ចំនួន២នាក់ តាមសំណើសហប្រតិបត្តិការពីសមត្ថកិច្ចប្រទេសវៀតណាម ពាក់ព័ន្ធករណីឃាតកម្ម ។ អនុវត្តតាមអនុសាសន៍ដឹកនាំ របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលបង្ហាញរបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នង ការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពីលោក លាវ ស្រេង ព្រះរាជអាជ្ញា កម្លាំងជំនាញបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ១៥និង៣០នាទី ថ្ងៃដដែល បានឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។ ជនសង្ស័យរួមមាន ៖ ១.ឈ្មោះ VAA VAA ភេទប្រុស ជនជាតិសាម័រ អាយុ២៧ឆ្នាំ ។ ២.ឈ្មោះ TAFIA STEVE ភេទប្រុស ...
Go to News Site