Collector
លោក លី ធុជ ៖ រាជដ្ឋាភិបាល បានដាក់ចេញនូវគោលដៅច្បាស់លាស់ ក្នុងការគាំពារ និងយកចិត្តទុកដាក់ដល់អតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្នុងសង្គមជាតិ | Collector
លោក លី ធុជ ៖ រាជដ្ឋាភិបាល បានដាក់ចេញនូវគោលដៅច្បាស់លាស់ ក្នុងការគាំពារ និងយកចិត្តទុកដាក់ដល់អតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្នុងសង្គមជាតិ
Nokorwat News

លោក លី ធុជ ៖ រាជដ្ឋាភិបាល បានដាក់ចេញនូវគោលដៅច្បាស់លាស់ ក្នុងការគាំពារ និងយកចិត្តទុកដាក់ដល់អតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្នុងសង្គមជាតិ

កំពង់ចាម៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ តំណាងឱ្យឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម  បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រចាំស្រុកបាធាយ និងឃុំទាំង១២ ក្នុងខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ។     លោកទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវក្ដីនឹករឮសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនចំពោះបងប្អូនអតីតយុទ្ធជននិងនិវត្តជន កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងសមាជិកគណៈ កម្មាធិការសមាគមស្រុកបាធាយ និងឃុំទាំង១២ទាំងអស់ ដែលសម្តេចតេជោ និងសម្តេចធិបតី តែងតែយកចិត្តទុកដាក់ដល់ទុក្ខធុរៈ និងគោរពស្រឡាញ់អតីតយុទ្ធជននិងនិវត្តជន។     លោកទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ពីការយកចិត្តទុករបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ...

Go to News Site