Cambodia Express
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរនាវីឯក លីអូ ឌីម៉ុក អនុព័ន្ធយោធាហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលរូបលោកត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតយោធានៅកម្ពុជា។ នៅក្នុងជំនួបនោះ លោកវរនាវីឯក លីអូ ឌីម៉ុក បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអគ្គមេបញ្ជាការ ក៏ដូចជាថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាលតែងតែបានបង្កលក្ខណៈផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ធ្វើឱ្យបេសកកម្មការទូតរបស់លោកនៅកម្ពុជា ទទួលបានជោគជ័យ។ លោកអនុព័ន្ធយោធាហ្វីលីពីន បានបញ្ជាក់ថា ក្នុងអាណត្តិជាប្រធានប្តូរវេនអាស៊ាន ហ្វីលីពីននឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរួមចំណែកធ្វើឱ្យស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានសភាពល្អប្រសើរឡើងវិញ ក្នុងគោលដៅរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។ ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់លោកអនុព័ន្ធយោធាហ្វីលីពីន ដែលក្នុងអាណត្តិកន្លងមកបានខិតខំយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឱ្យមានការរីកចម្រើន ជាទ្វេភាគី ទាំងនៅក្នុងក្របខ័ណ្ឌអាស៊ាន តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស និងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា។ ឯកឧត្តមអគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសហ្វីលីពីន ជាប្រធានប្តូរវេនអាស៊ាន ដែលបានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុះមុត បន្តបេសកកម្មពីប្រទេសម៉ាឡេស៊ី […]
Go to News Site