Collector
អភិបាលខេត្តកណ្ដាល ដឹកនាំកងកម្លាំង និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហរនៅក្រុងសំពៅពូន ដើម្បីបោសសម្អាតបទល្មើស Online Scams | Collector
អភិបាលខេត្តកណ្ដាល ដឹកនាំកងកម្លាំង និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហរនៅក្រុងសំពៅពូន ដើម្បីបោសសម្អាតបទល្មើស Online Scams
Nokorwat News

អភិបាលខេត្តកណ្ដាល ដឹកនាំកងកម្លាំង និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហរនៅក្រុងសំពៅពូន ដើម្បីបោសសម្អាតបទល្មើស Online Scams

ខេត្តកណ្ដាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកងកម្លាំងមានសមត្ថកិច្ច មន្ត្រីជំនាញ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហរ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ដើម្បីអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតបទល្មើស Online Scams ឱ្យអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសចុះធ្វើរដ្ឋបាលនេះដែរលោក គួច ចំរើន បានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋ សូមផ្ដល់ព័ត៌មាន ឬទីតាំងដែលប្រព្រឹត្ត Online Scams ក្នុងខេត្តកណ្ដាល ជាសម្ងាត់ ដើម្បីឈានដល់ការបង្ក្រាបទីតាំងទាំងនោះ និងជូនរង្វាន់ ព្រមទាំងរក្សាការសម្ងាត់ជូនផងដែរ។ ជាមួយគ្នានេះលោកអភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង-ស្រុក ទាំងអស់ ត្រូវបន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីឈានដល់ការបោសសម្អាតបទល្មើស Online Scams ឱ្យអស់ពីមូលដ្ឋានខេត្តកណ្តាល។ គួរជម្រាបថា នាពេលកន្លងទៅ សមត្ថកិច្ចខេត្តកណ្ដាលបានធ្វើបង្ក្រាប និងចាប់ខ្លួនជនជាតិបរទេសរាប់រយនាក់ដែលពាក់ព័ន្ធនឹង Scams online នៅក្រុងសំពៅពូន ហើយកំពុងតែបន្តរឹតបន្តឹងមិនឲ្យមានការរីកដុះដាល ឬកើតមានថ្មីឡើយ៕ ដោយ៖តារា

Go to News Site