Collector
ហេតុអ្វីនាយករដ្ឋមន្ត្រីថៃប្រកាសឈប់ទទួលស្គាល់មាត្រដ្ឋានផែនទី ១/២០០០០០ ជាមួយកម្ពុជា? | Collector
ហេតុអ្វីនាយករដ្ឋមន្ត្រីថៃប្រកាសឈប់ទទួលស្គាល់មាត្រដ្ឋានផែនទី ១/២០០០០០ ជាមួយកម្ពុជា?
RFI ខេមរភាសា

ហេតុអ្វីនាយករដ្ឋមន្ត្រីថៃប្រកាសឈប់ទទួលស្គាល់មាត្រដ្ឋានផែនទី ១/២០០០០០ ជាមួយកម្ពុជា?

នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បានប្រកាសនៅពេលថ្មីៗនេះថា ទីក្រុងបាងកកនឹងឈប់ទទួលស្គាល់មាត្រដ្ឋានផែនទី ១/២០០០០០ ជាមួយកម្ពុជាដែលជាមាត្រដ្ឋានផែនទីបន្សល់ទុកពីសម័យអាណានិគមនិយមបារាំង។ ការប្រកាសរបស់នាយករដ្ឋមន្ត្រីថៃដូចនេះធ្វើឡើង បន្ទាប់ពីលោកបញ្ចប់ទស្សនកិច្ចនៅក្នុងប្រទេសបារាំងដែលលោកបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ អ្នកជំនាញផ្នែកច្បាប់នៅកម្ពុជាមួយចំនួនយល់ថា ការប្រកាសរបស់នាយករដ្ឋមន្ត្រីថៃបែបនេះជាការបិទផ្លូវចរចាព្រំដែនទាំងស្រុងជាមួយកម្ពុជា និងអាចត្រៀមប្រើប្រាស់កម្លាំងយោធាវាយប្រហារលើកទី៣ ចូលទឹកដីកម្ពុជា។ ហេតុអ្វីនាយករដ្ឋមន្ត្រីថៃប្រកាសឈប់ទទួលស្គាល់មាត្រដ្ឋានផែនទី ១/២០០០០០ ជាមួយកម្ពុជា?

Go to News Site