RFI ខេមរភាសា
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃក្រុមប្រទេសប្រើភាសាបារាំង ឬហៅ ហ្វ្រង់កូហ្វូនលើកទី២៨ រយៈពេល ៣ថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃទី២៨ ខែឧសភានេះ ក្នុងទីក្រុងភ្នំពេញ។ កម្មវត្ថុនៃសន្និសីទ គឺដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនទានគន្លឹះទាក់ទងនឹងវិសាលភាពនៃស្វ័យភាពរបស់ធនាគារកណ្តាលក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងការវិវត្តន៍ថ្មី។ ថ្លែងនៅក្នុងវេទិកាអន្តរជាតិជាប្រវត្តិសាស្រ្តមួយនេះ លោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុបបានព្រមានថា ធនាគារកណ្តាលអាចនឹងបាត់បង់ឯករាជ្យភាព ឬថមថយឥទ្ធិពលប្រឈមនឹងកំណើនសម្ពាធនយោបាយនៅក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ច។
Go to News Site