Collector
សមត្ថកិច្ចឃាត់ខ្លួន​បាន​ហើយ យុវជន​ដៃដល់​ដែល​កាប់​សង្សារ​មិន​ប្រណី​ដៃ​ពេល​នាង​សុំ​បែក ក្រោយ​រស់នៅ​ជាមួយ​គ្នា​៩​ខែ | Collector
សមត្ថកិច្ចឃាត់ខ្លួន​បាន​ហើយ យុវជន​ដៃដល់​ដែល​កាប់​សង្សារ​មិន​ប្រណី​ដៃ​ពេល​នាង​សុំ​បែក ក្រោយ​រស់នៅ​ជាមួយ​គ្នា​៩​ខែ
Nokorwat News

សមត្ថកិច្ចឃាត់ខ្លួន​បាន​ហើយ យុវជន​ដៃដល់​ដែល​កាប់​សង្សារ​មិន​ប្រណី​ដៃ​ពេល​នាង​សុំ​បែក ក្រោយ​រស់នៅ​ជាមួយ​គ្នា​៩​ខែ

ភ្នំពេញ ៖ យុវជន​ដៃដល់ ដែល​កាប់​នារី​ជា​អតីត​សង្សារ​(​និស្សិត​ឆ្នាំ​ទី​៣) ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​នគ​បាល​ចោម​ចៅ​ទី​៣ ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន​ហើយ នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៦​នេះ ។ រឿងរ៉ាវ​គូស្នេហ៍​១​គូ ដែល​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ជំហាន​ដំបូង​ថា ខាង​ស្រី​ជា​និស្សិត​ឆ្នាំ​ទី​៣ និង​យុវជន​ជា​សង្សារ​មិន​ទាន់​ដឹង​ពី​សមាសភាព​ពិតប្រាកដ​នៅឡើយ​នោះ ក្រោយ​ស្រលាញ់​គ្នា និង​រស់នៅ​ជាមួយ​គ្នា​ដូច​ប្ដី​ប្រពន្ធ​រយៈពេល​៩​ខែ​មក​ហើយ​។ ស្រាប់តែ​ចុង​ក្រោយ មិនដឹង​ជា​មានរឿង​អ្វី​កើត​ឡើងជា​កំហុស​នរណា​នោះ​ទេ ទើប​ខាង​ស្រី​សម្រេចចិត្ត​ផ្ដាច់ចំណង​ស្នេហ៍ ដែល​ធ្លាប់តែ​ផ្អែមល្ហែម​ជាមួយ​គ្នា​ ពេល​នោះ​បាន​ធ្វើ​ឲ្យ​យុវជន​ដែល​ជា​សង្សារ មានការ​ខឹងសម្បារ ក៏​កាប់​នាង​ជា​ច្រើន​កាំបិត បណ្ដាល​ឲ្យ​នាង​របួស​ធ្ងន់ធ្ងរ រួច​គេចខ្លួន​បាត់ ។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​០២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៦ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៤១B ជាន់​ទី​១ ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ គូស្នេហ៍​ខាងលើ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទាំង​២​នាក់​នៅឡើយ គ្រាន់តែ​មាន​ប្រភព​ខ្លះ បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា ខាង​ស្រី​ដែល​ជា​ជន​រង​គ្រោះ គឺជា​និស្សិត​ឆ្នាំ​ទី​៣ ហើយ​កំពុង​ត្រូវ​បាន​វះកាត់​សង្គ្រោះ​បន្ទាន់ នៅ​ឯ​មន្ទីរពេទ្យ​ព្រះ​កុ​សមៈ​នៅឡើយ ព្រោះ​នាង​របួស​ធ្ងន់ធ្ងរ​ណាស់ ។ សមត្ថកិច្ច​បាន​ប្រាប់​ថា តាម​ការ​ប្រមូល​បាន​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ នាងរង​គ្រោះ និង​ជន​ដៃដល់​បាន​ស្រលាញ់​គ្នា និង​បាន​រស់​ជាមួយ​គ្នា​៩​ខែ​មក​ហើយ រហូត​មក​ដល់​ពេល​ថ្មី​ៗ​កន្លង​មកនេះ មាន​ភាព​រកាំរកូស មិន​ចុះសម្រុង​គ្នា ...

Go to News Site