RFI ខេមរភាសា
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកបានទទួលស្គាល់ថា ខ្លួនបានយកប្រាក់ជិត ១០០លានដុល្លារពីមេក្រុមឆបោកម្នាក់ដើម្បីយកទៅទិញដីក្នុងការវិនិយោគ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ និងថា ក្រុមឡេង ចាន់ណា បានយកលុយទាំងនោះទៅទិញដីអភិវឌ្ឍគម្រោង ដោយផ្តល់ការប្រាក់ទៅមេក្រុមឆបោករូបនោះ និងអ្នកវិយោគផ្សេងទៀត។ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៩ឧសភាថា សំណុំរឿងឆបោកទ្រង់ទ្រាយធំដែលប្រព្រឹត្តដោយអតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក កំពុងស៊ើបអង្កេតស៊ីបន្ថែមទៀត។
Go to News Site