Collector
ACU៖​ អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកទទួល​ប្រាក់​ជិត​ ១០០​លាន​ដុល្លារដើម្បី​ទិញ និងវិនិយោគ​ដី | Collector
ACU៖​ អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកទទួល​ប្រាក់​ជិត​ ១០០​លាន​ដុល្លារដើម្បី​ទិញ និងវិនិយោគ​ដី
RFI ខេមរភាសា

ACU៖​ អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកទទួល​ប្រាក់​ជិត​ ១០០​លាន​ដុល្លារដើម្បី​ទិញ និងវិនិយោគ​ដី

អតីតឧកញ៉ា​ ឡេង​ ចាន់ណា និង​បក្ខ​ពួក​បាន​ទទួល​ស្គាល់​ថា ​ខ្លួន​បាន​យក​ប្រាក់​ជិត​ ១០០​លាន​ដុល្លារ​ពី​មេក្រុមឆបោកម្នាក់​​ដើម្បី​យក​ទៅ​ទិញ​ដីក្នុង​ការ​វិនិយោគ។ ​នេះបើ​តាមសេចក្តីជូនដំណឹងរបស់​អង្គភាពប្រឆាំងអំពើ​ពុក​រលួយ​នៅ​ថ្ងៃទី​២៨​ ខែឧសភា ​ឆ្នាំ​២០២៦ និងថា ក្រុម​ឡេង ចាន់ណា បានយកលុយទាំងនោះ​​​ទៅទិញដីអភិវឌ្ឍ​​គម្រោង ដោយ​ផ្តល់ការប្រាក់​​​​​ទៅ​មេក្រុមឆបោករូបនោះ និងអ្នកវិយោគផ្សេងទៀត​។ លោក​ ​សយ​ ច័ន្ទវិចិត្រ​ អ្នក​នាំ​ពាក្យអង្គភាព​ប្រឆាំងអំពើពុក​រលួយប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI នៅ​ថ្ងៃទី២៩​ឧសភាថា​ សំណុំ​រឿង​ឆបោក​ទ្រង់ទ្រាយធំដែលប្រព្រឹត្តដោយអតីតឧកញ៉ា ឡេង ចាន់ណា និង​បក្ខ​ពួក កំពុង​​​ស៊ើបអង្កេតស៊ីបន្ថែមទៀត​។​

Go to News Site