Collector
សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះត្រួតពិនិត្យទីតាំងជួសជុលសម្ភារ computer រកឃើញជនបរទេសចំនួន ២នាក់ សង្ស័យលួចបំរើការឱ្យ Online scam | Collector
សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះត្រួតពិនិត្យទីតាំងជួសជុលសម្ភារ computer រកឃើញជនបរទេសចំនួន ២នាក់ សង្ស័យលួចបំរើការឱ្យ Online scam
Nokorwat News

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះត្រួតពិនិត្យទីតាំងជួសជុលសម្ភារ computer រកឃើញជនបរទេសចំនួន ២នាក់ សង្ស័យលួចបំរើការឱ្យ Online scam

ភ្នំពេញ៖ ទីតាំងជួសជុលសម្ភារ Computer មួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញខណ្ឌពោធិ៍សែនជ័យ សង្ស័យថា លួចបំរើការឱ្យក្រុមប្រព្រឹត្តិបទល្មើស Online scam ដោយរកឃើញជនបរទេសចំនួន ២នាក់។ បើតាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ គណ:បញ្ជារការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក សក់ ចន្ទកញ្ញារិទ្ធ អភិបាលខណ្ឌ បានចុះត្រួតពិនិត្យ និងបង្រ្កាបទីតាំងមួយកន្លែងស្ថិតនៅភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រកឃើញមនុស្សសរុបចំនួន ២នាក់ ដោយសង្ស័យជាទីតាំងជួសជុលសម្ភារ Computer បំរើការឱ្យ Online scam។ ក្រោយការត្រួតពិនិត្យ៖ ជនសង្ស័យ និងវត្ថុតាងត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានី ដើម្បីបន្តនិតិវិធី។ គួរជម្រាបជូនថា លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក PEDRO ZWAHLEN ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីសប្រចាំកម្ពុជា និងសហការី នៅថ្ងៃទី ២៧ ខែឧសភា នៅទីស្តីការក្រសួងមហាផ្ទៃ ...

Go to News Site