Nokorwat News
ភ្នំពេញ៖ ទីតាំងជួសជុលសម្ភារ Computer មួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញខណ្ឌពោធិ៍សែនជ័យ សង្ស័យថា លួចបំរើការឱ្យក្រុមប្រព្រឹត្តិបទល្មើស Online scam ដោយរកឃើញជនបរទេសចំនួន ២នាក់។ បើតាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ គណ:បញ្ជារការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក សក់ ចន្ទកញ្ញារិទ្ធ អភិបាលខណ្ឌ បានចុះត្រួតពិនិត្យ និងបង្រ្កាបទីតាំងមួយកន្លែងស្ថិតនៅភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រកឃើញមនុស្សសរុបចំនួន ២នាក់ ដោយសង្ស័យជាទីតាំងជួសជុលសម្ភារ Computer បំរើការឱ្យ Online scam។ ក្រោយការត្រួតពិនិត្យ៖ ជនសង្ស័យ និងវត្ថុតាងត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានី ដើម្បីបន្តនិតិវិធី។ គួរជម្រាបជូនថា លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក PEDRO ZWAHLEN ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីសប្រចាំកម្ពុជា និងសហការី នៅថ្ងៃទី ២៧ ខែឧសភា នៅទីស្តីការក្រសួងមហាផ្ទៃ ...
Go to News Site