Collector
គ្រោងឆ្អឹងមនុស្សត្រូវបានរកឃើញនៅក្នុងកំណាយធ្វើឡើងនៅ ម១៣ ខេត្តកំពង់ស្ពឺ | Collector
គ្រោងឆ្អឹងមនុស្សត្រូវបានរកឃើញនៅក្នុងកំណាយធ្វើឡើងនៅ ម១៣ ខេត្តកំពង់ស្ពឺ
RFI ខេមរភាសា

គ្រោងឆ្អឹងមនុស្សត្រូវបានរកឃើញនៅក្នុងកំណាយធ្វើឡើងនៅ ម១៣ ខេត្តកំពង់ស្ពឺ

ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអូស្ត្រាលី និងក្រសួងវប្បធម៌កម្ពុជាបានរកឃើញគ្រោងឆ្អឹងមនុស្សនៅទីតាំងកំណាយក្នុងបរិវេណអតីតមន្ទីរឃុំឃាំង ម១៣ ក្នុងខេត្តកំពង់ស្ពឺ។ បើតាមអ្នកជំនាញអូស្ត្រាលី គ្រោងឆ្អឹងនោះ អាចផ្ដល់ព័ត៌មានជាច្រើនដូចជា ភេទ អាយុ កម្ពស់ និងរបៀប ដែលត្រួវបានគេសម្លាប់។ ការស្រាវជ្រាវដល់ទីកន្លែងនេះធ្វើឡើង ក្នុងគោលបំណងផ្ទៀងផ្ទាត់សក្ខីកម្ម សិក្សារចនាសម្ព័ន្ធនៃមន្ទីរឃុំឃាំង និងអនុវត្តន៍ទៅតាមគោលការណ៍ណែនាំរបស់អង្គការUNESCO ដែលទើបបានដាក់បញ្ចូល ម១៣ ទៅជាបូជនីយដ្ឋានចងចាំនៅកម្ពុជាក្នុងឆ្នាំ២០២៥៕

Go to News Site