Nokorwat News
ខេត្តកណ្ដាល៖ កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្រស្រុកលើកដែក ខេត្តកណ្ដាល ដោយចាប់ខ្លួនបានជនបរទេសចំនួន៣៨នាក់។ បើតាមលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានឱ្យដឹងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះថា ក្នុងប្រតិបត្តិការបង្ក្រាបបានធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅមជ្ឈមណ្ឌលកម្សាន្ត និងផ្ទះសំណាក់ «មីស្ទើ លេង KTV» ក្នុងឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។ មួយទីតាំងទៀត ស្ថិតនៅក្នុងបរិវេណកីឡដ្ឋាន «មីស្ទើលេង» ក្នុងឃុំព្រែកទម្លាប់ ស្រុកលើកដែក។ លោកអភិបាលស្រុក បានបញ្ជាក់បន្ថែមថា ការបង្ក្រាបនេះ គឺអនុវត្តស្របតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការចង្អុលដឹកនាំផ្ទាល់របស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល។ គួរបញ្ជាក់ថា លោក គួច ចំរើន អភិបាលខេត្តកណ្ដាល កាលពីពេលថ្មីៗនេះ បានប្រកាសជាសាធារណៈតាមបណ្ដាញសង្គមផ្ទាល់ខ្លួន ដោយអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មានពាក់ព័ន្ធករណី Online Scams ...
Go to News Site