Collector
លួចម៉ូតូបានយកទៅលក់ហើយសារភាពថាដើម្បីយកលុយទិញថ្នាំញៀនត្រូវនគរបាលឃាត់ខ្លួន | Collector
លួចម៉ូតូបានយកទៅលក់ហើយសារភាពថាដើម្បីយកលុយទិញថ្នាំញៀនត្រូវនគរបាលឃាត់ខ្លួន
Nokorwat News

លួចម៉ូតូបានយកទៅលក់ហើយសារភាពថាដើម្បីយកលុយទិញថ្នាំញៀនត្រូវនគរបាលឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ៖​ សមត្ថកិច្ចនគរបាលប្រតិប​ត្ដិការបង្រ្កាបករណី​បាត់ម៉ូតូ​ ដោយអនុវត្ដតាមបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ត កំ​ព​ង់ស្ពឺនិងការ​ដឹកនាំបញ្ជាផ្ទាល់ពីលោកស្ន​ងការរង ទទួ​ល ផែនការងារនគរបា​លព្រ​ហ្មទណ្ឌ​ កំលាំងនគរបាល​បា​នឃាត់មុខសញ្ញាលួចម៉ូតូ១គ្រឿងកាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២​៦​ នៅភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន​ ម៉ូតូម៉ាកហុងដា​C.12​5​ឆ្នាំ​២០២៣ពណ៌ខ្មៅស្លាកលេខភ្នំពេ​ញ​1KE.7470។  សមត្ថកិច្ចឃាត់ខ្លួនជន​ស​ង្ស័យឈ្មោះ​ ឈួន សោភា ភេទប្រុស​ អាយុ៤០ឆ្នាំបានឆ្លេីយថាពិតជាបានលួចម៉ូតូជន​រងគ្រោះឈ្មោះ​ កែវ សារ៉ាទី ភេទប្រុស​ អាយុ ២៥ឆ្នាំ​ រស់នៅភូមិរលួ​ស សង្កាត់ច្បារមន​ ក្រុងច្បារមន​។ ជន​ ស​ង្ស័យបញ្ជាក់ថា មូលហេតុត្រូវការគ្រឿងញៀនយ​ក​មកប្រេីប្រាស់​ផ្ទាល់ខ្លួន​ ដោយ​ល​ក់តែកា​បាំងម៉ូតូទេ​ បានប្រាក់​ចំនួន១​៥​ដុល្លា​ (ដប់ប្រាំដុល្លាអាមេរិក)​។  បច្ចុប្បន្នម៉ូតូត្រូវបានប្រគល់មកសមត្ថកិច្ច​ ជនសង្ស័យត្រូវបានជំនាញកសា​ង​សំណុំរឿងបញ្ជូនតាមនីតិវិធី​ រីឯអ្នក​ទទួលទិញសម្ភារៈមិនស្របច្បាប់​ ប​ន្ដស្រាវជ្រាវ៕

Go to News Site