Collector
ជនជាតិចិនម្នាក់ បើករថយន្តបុករបងថ្ម បណ្ដាលឱ្យរងរបួសធ្ងន់ នៅក្នុងរថយន្តមានគ្រឿញៀនជាច្រើនកញ្ចប់ | Collector
ជនជាតិចិនម្នាក់ បើករថយន្តបុករបងថ្ម បណ្ដាលឱ្យរងរបួសធ្ងន់ នៅក្នុងរថយន្តមានគ្រឿញៀនជាច្រើនកញ្ចប់
Nokorwat News

ជនជាតិចិនម្នាក់ បើករថយន្តបុករបងថ្ម បណ្ដាលឱ្យរងរបួសធ្ងន់ នៅក្នុងរថយន្តមានគ្រឿញៀនជាច្រើនកញ្ចប់

ខេត្តមណ្ឌលគិរី ៖ ដោយអនុវត្តអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គ​ស្នងការនគរបាលជាតិនិងការចង្អុលបង្ហាញ ពីលោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការបង្ការ បង្រ្កាបបទល្មើសគ្រឿងញៀនក្នុងទូទាំងខេត្តមណ្ឌលគិរី, កាល ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ១៦ និង ១៣នាទី នៅត្រង់ចំណុចជើងភ្នំចាក់សំរាម ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែមនោរម្យ ខេត្ត មណ្ឌលគិរី ដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។ ក្រោយពីទទួលព័ត៌មានពីកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសែនមនោមរម្យ បានរាយការណ៍អំពីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយជនជាតិចិន ១នាក់ បានបើករថយន្តបុករបងថ្មបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងររួចមក ហើយនៅក្នុងរថយន្តនោះមាននូវគ្រឿងញៀនជាច្រើនកញ្ចប់ទៀតនោះកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានចុះទៅដល់ កន្លែងដែលកើត ហេតុ និងបានធ្វើការឆែកឆេរនៅក្នុងរថយន្តក៏បានដករហូតនូវគ្រឿងញៀន ចំនួន ១៧កញ្ចប់ រួចក៏បានធ្វើកាបញ្ជូនខ្លួនជន សង្ស័យ ដែលជាជនជាតិចិននោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ក្រោមការយាមការពារពីសមត្ថកិច្ច។ ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់មានឈ្មោះ លីង ហ្វៃ ភេទប្រុស អាយុ ៤៤ឆ្នាំ ...

Go to News Site