Cambodia Express
ភ្នំពេញ ៖ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scams បាននិងកំពុងបន្តធ្វើយ៉ាងក្តៅគគុកនិងឥតឈប់ឈរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនមួយនេះឱ្យអស់ពីកម្ពុជា ចំណាត់ការផ្លូវច្បាប់ទៅលើឧក្រិដ្ឋជនដែលយកទឹកដីកម្ពុជាធ្វើជាទីតាំងប្រព្រឹត្តបទឧក្រិដ្ឋឆ្លងដែន ក៏បានអនុវត្តយ៉ាងតឹងរ៉ឹង និងគ្មានលើកលែង។ នេះប្រសាសន៍របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងអំពីបទពិសោធរបស់កម្ពុជាដោយរំលេចថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍនិងការកាត់បន្ថយភាពក្រីក្រ។ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាមានសន្តិភាព មានការបើកចំហសេដ្ឋកិច្ច និងបានធ្វើសមាហរណកម្មឡើងវិញចូលក្នុងតំបន់និងសកលលោក។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសត្រៀមបញ្ជូនចៅៗរបស់សម្តេចដែលគ្រប់អាយុឱ្យបំពេញកាតព្វកិច្ចយោធាស្របតាមច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ដែលបានកំណត់។ សម្តេចប្រមុខរដ្ឋស្តីទីបញ្ជាក់ថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធាធ្វើឡើងដោយស្មើភាពគ្នា ហើយចៅៗរបស់សម្តេចក៏បានត្រៀមអនុវត្តច្បាប់នេះដោយគ្មានការលើកលែង។ ឯកឧត្តមនាយឧត្តមសេនីយ ទៀ សីហា បានគូសបញ្ជាក់ថា ច្បាប់ស្តីពីកាតព្វកិច្ចយោធាមិនមែនជាបន្ទុករបស់សង្គមឬរបស់យុវជនទេ តែជាឱកាសនិងជាសាលារៀនដែលយុវជនអាចហ្វឹកហាត់ចំណេះជំនាញយោធា ដើម្បីក្លាយជាធនធានមនុស្សដែលមានវិន័យ សីលធម៌ និងសមត្ថភាព ព្រមទាំងបណ្តុះស្មារតីស្នេហាជាតិ ដើម្បីត្រៀមជួយការពារជាតិ […]
Go to News Site