Cambodia Express
ជនណា ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញ នៅទីសាធារណៈ នូវរូបភាពនិងសម្ភារៈអាសអាភាស ឬ កាន់កាប់ ដឹកជញ្ជូន នាំចូល នាំចេញ ផលិត រូបភាពនិងសម្ភារៈអាសអាភាស ដើម្បី ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញ នៅទីសាធារណៈ គឺត្រូវប្រឈមមុខនឹងការផ្តន្ទាទោស ដាក់ពន្ធនាគារ ដែលមានចែងក្នុង ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការបង្ក្រាបទីតាំងលក់ សម្ភារៈអាសអាភាស ចំនួន០៣កន្លែង ជាបន្តបន្ទាប់ នៅក្នុងខណ្ឌបឹងកេងកង ខណ្ឌសែនសុខ និងខណ្ឌទួលគោក […]
Go to News Site