Collector
អ៊ុយក្រែងបដិសេធការចោទប្រកាន់របស់រុស្ស៊ីថា ប្រើ ដ្រូនវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ | Collector
អ៊ុយក្រែងបដិសេធការចោទប្រកាន់របស់រុស្ស៊ីថា ប្រើ ដ្រូនវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ
Nokorwat News

អ៊ុយក្រែងបដិសេធការចោទប្រកាន់របស់រុស្ស៊ីថា ប្រើ ដ្រូនវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ

អន្ដរជាតិ៖ សារព័ត៌មាន Reuters បានផ្សាយថា ក្រុមហ៊ុនថាមពលនុយក្លេអ៊ែររបស់រុស្ស៉ី Rosatom បានអះអាងថា ការវាយប្រហារមួយដោយដ្រូនរបស់អ៊ុយក្រែន បានកំណត់គោលដៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលធំជាងគេបង្អស់នៅអឺរ៉ុប ប៉ុន្តែទីក្រុងកៀវបានបដិសេធចំពោះការចោទប្រកាន់នេះ។ ប្រធានក្រុមហ៊ុន Rosatom លោក Alexei Likhachev បានហៅឧប្បត្តិហេតុនោះថា ជាសកម្មភាពធ្វើឡើងដោយចេតនា ហើយវាបានបន្សល់ទុកប្រហោងធំនៅនឹងជញ្ជាំងអគារមួយ ប៉ុន្តែមិនបានបង្កការខូចខាតចំពោះបរិក្ខារសំខាន់ៗទេ។ រីឯយោធាអ៊ុយក្រែនវិញ បានចេញមុខបដិសេធចំពោះការអះអាងរបស់រុស្ស៉ី ដោយនិយាយថា វាគឺជាការឃោសនាមិនពិតមួយទៀតរបស់ទីក្រុងមូស្គូ ព្រោះខ្លួនមិនបានកំណត់គោលដៅវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ឡើយ។ រោងចក្រថាមពលខាងលើ ត្រូវបានដណ្តើមកាន់កាប់ដោយរុស្ស៉ី កាលពីខែមីនា ឆ្នាំ២០២២ ពោលគឺមិនយូរប៉ុន្មានក្រោយសង្រ្គាមផ្ទុះឡើង ហើយបន្តនៅកៀកនឹងខ្សែបន្ទាត់សមរភូមិមុខ ក្នុងតំបន់ Zaporizhzhia ភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន។ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia អំឡុងសង្រ្គាមជាង៤ឆ្នាំមកនេះ គឺធ្លាប់ស្ថិតក្រោមការវាយប្រហារម្តងម្កាល ដែលបានបង្កើនការភ័យព្រួយអំពីឧបទ្ទវហេតុនុយក្លេអ៊ែរ នៅទីនោះ៕

Go to News Site