Nokorwat News
ខេត្តក្រចេះ ៖ នាល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តមណ្ឌលគិរី អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខពិធីបុណ្យគំរប់ខួប៧ថ្ងៃ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធឧបាសក ស្វាយ ខុន ត្រូវជាឪពុកក្មេករបស់ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ នៅគេហដ្ឋាន ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ កាយវិការដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ក្នុងការធ្វើដំណើរមកចូលរួមរំលែកទុក្ខដោយផ្ទាល់ដល់ខេត្តក្រចេះ ឆ្លុះបញ្ចាំងពីសាមគ្គីភាព ភាពស្និទ្ធស្នាល និងការផ្តល់កិត្តិយសយ៉ាងធំធេងចំពោះ លោក ហង្ស ចាន់ឌី ក៏ដូចជាក្រុមគ្រួសារនៃសពទាំងមូល ក្នុងគ្រាដ៏ក្រៀមក្រំនេះ ចំពោះការបាត់បង់ឧបាសក ស្វាយ ខុន គឺជាការបាត់បង់នូវអតីតមន្ត្រីរាជការជាន់ខ្ពស់មួយរូប ដែលបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារវប្បធម៌ និងការអភិវឌ្ឍមូលដ្ឋានក្នុងខេត្តក្រចេះ សូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ ឧបាសក ស្វាយ ខុន បានទៅកាន់សុគតិភពកុំបីឃ្លាតឡើយ។ សូមបញ្ជាក់ថា ឧបាសក ស្វាយ ខុន បានទទួលមរណភាព នាថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ...
Go to News Site