RFI ខេមរភាសា
នៅព្រឹកថ្ងៃទី៣១ឧសភានេះ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏រាប់សិបនាក់បានប្រមូលផ្តុំគ្នាជាថ្មីម្តងទៀត នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍២ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីទាមទារឲ្យថៅកែក្រុមហ៊ុន ទទួលយកបុគ្គលិកជិត ៤០០នាក់ចូលបម្រើការងារដូចដើមវិញ។ នេះបើតាមការបញ្ជាក់របស់អគ្គលេខាធិការនៃសហជីពទ្រទ្រង់សិទ្ធការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវេលដ៍ (LRSU) លោកស្រី ឃ្លាំង សុបិន្ត។ តាមលោកស្រី ឃ្លាំង សុបិន្ត កូដករបានទាមទារច្រើនចំណុច តែអ្វីដែលសំខាន់បំផុតនោះគឺក្រុមហ៊ុនត្រូវយកបុគ្គលិកដែលត្រូវបានបញ្ឈប់ដោយខុសច្បាប់ឲ្យបានចូលធ្វើការវិញ។ មេសហជីពរូបនេះក៏មិនភ្លេចបញ្ជាក់ថា អស់រយៈពេល១៦២៥ថ្ងៃនៃការចេញតវ៉ារបស់កូដករ ពួកគេបានឆ្លងកាត់ការលំបាករាប់មិនអស់។
Go to News Site