RFI ខេមរភាសា
តំណាងអយ្យការបានសម្រេចចោទប្រកាន់មន្ត្រីនគរបាលចំនួន ៣២នាក់ និងជនស៊ីវិល ៤នាក់ទៀត ពីបទ ផ្តើមគំនិត និងសមគំនិតក្នុងបទលួចដោយមានស្ថានទម្ងន់ទោស បទលុបបំបាត់ភស្តុតាង និងបទទទួលផលចោរកម្ម។ នេះបើតាមស្នងការនគរបាលខេត្តកំពត ដែលបានគូសបញ្ជាក់នៅលើហ្វេសប៊ុកនាល្ងាចថ្ងៃទី៣១ ខែឧសភា។ ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីមន្រ្តីនគរបាលទាំងនោះ ត្រូវបានឃាត់ខ្លួនពាក់ពន្ធ័នឹងការចូលលួចសម្ភារៈក្នុងកាស៊ីណូព្រែកចាក ជាប់ព្រំដែនវៀតណាម ដែលជាវត្ថុតាងនៃបទល្មើសឆបោកអនឡាញ។
Go to News Site