Nokorwat News
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃចន្ទទី០១ ខែមិថុនា ឆ្នាំ២០២៦នេះ សូមជម្រាបជូនថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូល ជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីថៃពុំទាន់អនុវត្តពេញលេញតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅឡើយទេ។ ក្រសួងមហាផ្ទៃ បានបន្តកត់ត្រាទុក រាល់ សកម្មភាពមិនស្មោះត្រង់របស់ភាគីថៃ ចំណាត់ការផ្លូវច្បាប់ និងការទូតរបស់រាជរដ្ឋាភិបាល ទន្ទឹមគ្នានឹងការបន្តយកចិត្ត ទុកដាក់ដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយសារអំពើឈ្លានពាន ជាពិសេសពលរដ្ឋដែល នៅពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។ ក្នុងស្ថានភាពនេះ ក្រសួងមហាផ្ទៃ សូមជូនបច្ចុប្បន្នភាពសភាពការណ៍ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៣១ ខែឧសភា ដល់ម៉ោង៦ព្រឹក ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ដូចខាងក្រោម៖ ១-ស្ថានភាពពលរដ្ឋភៀសសឹក៖ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជិត ៦សែន ២ម៉ឺននាក់ ឬ ជាង៩៥% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន២៩.៧៥៦នាក់ទៀត (ស្ត្រី ១៥.៣៨១នាក់ និងកុមារ១០.០២៤នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។ ...
Go to News Site