Nokorwat News
ខេត្តពោធិ៍សាត់៖ នៅវេលាយប់ថ្ងៃទី៣១ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្រុមការងារពិសេស ដឹកនាំដោយ លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុម សហការជាមួយមន្រ្តីស្ថានីយឃ្លាំងមឿង បានចុះបង្ក្រាបយានយន្តធុនធ្ងន់ដឹកលើសទម្ងន់កម្រិតកំណត់នៅចំណុច២ទីតាំងផ្សេងគ្នា ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ -នៅផ្លូវជាតិលេខ៥៥ គ.មលេខ៣ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានត្រួតពិនិត្យយានយន្តចំនួន ២គ្រឿង ប្រភេទសណ្តោងសឺមីរ៉ឺម៉កភ្លៅ៦ ដោយផ្ទុកទម្ងន់សរុប ៨៧តោន និង ៩០តោន គិតជាទម្ងន់លេីសស្មេីនឹង ៤២តោន និង ៤៥តោន។ -នៅផ្លូវជាតិលេខ៥ ចន្លោះគ.មលេខ១៩១ និងគ.មលេខ១៩២ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានត្រួតពិនិត្យយានយន្តចំនួន ៤គ្រឿង ប្រភេទរថយន្តភ្លៅ៤ ដោយផ្ទុកទម្ងន់សរុបចន្លោះ៣៨តោន ដល់ ៤៥តោន គិតជាទម្ងន់លេីសស្មេីនឹង៨តោន រហូតដល់ ១៥តោន៕ ដោយ ៖ សិលា
Go to News Site