Nokorwat News
ខេត្តត្បូងឃ្មុំ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ និងការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ។ ការចុះធ្វើរដ្ឋបាលចំហ ល្បាតត្រួតពិនិត្យ អាវុធជាតិផ្ទុះ ឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន០២នាក់ មានម្សៅក្រាមពណ៌សង្ស័យជាថ្នាំញៀន០១កញ្ចប់ ដែលលាក់ទុកក្នុងហោប៉ាវ និងម្នាក់ទៀតតេស្តទឹកនោម(វិជ្ជមាន)។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០២ នាក់ ខាងលើ ដោយមានការឯកភាពពីលោកឧត្តម សេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធី ដោយលោក ឃិន វិជ្ចតា ព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បន្តសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអូររាំងឪ បានស្រាវជ្រាវ ឃាត់ខ្លួនមុខសញ្ញារក្សាទុក និងជួញដូរនូវសារធាតុញៀនខុសច្បាប់ នៅចំណុចភូមិថ្មីសែនជ័យ ឃុំទួលសុភី ...
Go to News Site