Collector
កំពង់ចាមជាខេត្តទី១ បញ្ចប់​ការ​កំណត់​ផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ត្រឹមត្រូវ ច្បាស់លាស់ និង​ជាក់លាក់ | Collector
កំពង់ចាមជាខេត្តទី១ បញ្ចប់​ការ​កំណត់​ផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ត្រឹមត្រូវ ច្បាស់លាស់ និង​ជាក់លាក់
Kampuchea Thmey Daily

កំពង់ចាមជាខេត្តទី១ បញ្ចប់​ការ​កំណត់​ផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ត្រឹមត្រូវ ច្បាស់លាស់ និង​ជាក់លាក់

«ថ្ងៃនេះគឺជារបត់ថ្មីមួយទៀតសម្រាប់កម្ពុជា ដែលសម្រេចបាននូវការកំណត់ព្រំប្រទល់រដ្ឋបាល ដោយខេត្តកំពង់ចាមគឺជាខេត្តទី ១ ដែលមានផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ត្រឹមត្រូវ ច្បាស់លាស់ និងជាក់លាក់»។ នេះ​ជា​ការថ្លែង​របស់​លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី​ និងជា​រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុង​ឱកាស​ចូលរួមប្រកាស​ដាក់ឲ្យប្រើប្រាស់​​ផែនទីរដ្ឋបាល និងផែនទីប្រើប្រាស់ដីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ក្នុង​ខេត្ត​កំពង់ចាម។ ថ្លែងក្នុង​ឱកាស​​ប្រកាស​ដាក់ឲ្យប្រើប្រាស់​​ផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ក្នុង​ខេត្ត​កំពង់ចាម ក៏មានវត្តមានចូលរួមពី​លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក សាយ សំអាល់​ បានបញ្ជាក់ថា ផ្តើមចេញពីការកសាង​ផែនទីព្រំប្រទល់រដ្ឋបាលនិងផែនទីនៃការប្រើប្រាស់ដីនេះ រដ្ឋបាលខេត្តនិងឃុំ សង្កាត់ អាចដាក់ចេញនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវនិងជាក់លាក់ កំណត់តំបន់អភិរក្ស តំបន់កសិកម្ម តំបន់ឧស្សាកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្ម ពិសេសកំណត់នូវសក្តានុពលរបស់ខេត្ត ដើម្បីរៀបចំរបៀងសេដ្ឋកិច្ចតភ្ជាប់ពីភូមិភាគឦសានទៅតំបន់ឆ្នេរ។ លោកសាយ សំអាល់ បាន​ថ្លែង​ដូច្នេះ​ថា «ផ្តើមចេញពីការកសាងផែនទីព្រំប្រទល់រដ្ឋបាលនាថ្ងៃនេះ យើងរួមគ្នាងាកមកកសាងជីវិតនិងសេដ្ឋកិច្ចយើងឱ្យរឹងមាំ»។ លោកឧបនាយករដ្ឋមន្រ្តី​បានលើកពី​ផែនការ​ទៅថ្ងៃ​មុខទៀត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំឈ្មោះតំបន់ភូមិសាស្រ្តជាអក្សរខ្មែរ អក្សរឡាតាំង […] The post កំពង់ចាមជាខេត្តទី១ បញ្ចប់​ការ​កំណត់​ផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ត្រឹមត្រូវ ច្បាស់លាស់ និង​ជាក់លាក់ appeared first on Kampuchea Thmey Daily .

Go to News Site