Nokorwat News
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤បានចុះព្រគ្នា បំពេញការងារ ដោយប្ដេជ្ញាថា លុបបំបាត់ឱ្យអស់បទល្មើសក្នុងមូលដ្ឋានរបស់ខ្លួន ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការពេញ០១ថ្ងៃ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ដោយប្ដេជ្ញាបោសសម្អាតឱ្យអស់ ទីតាំងដែលសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បកចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញបានចំនួន៩១ទីតាំង។ នេះបើតាមលោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ ។ លោកស្រីបានបន្តថា៖ អ្វីដែលគួរកត់សម្គាល់ក្នុងថ្ងៃនេះគឺ នៅខណ្ឌច្បារអំពៅ ក្រុមការងារបានចុះត្រួតពិនិត្យទីតាំងផ្ទះមួយ នៅក្នុងបុរីហាយធិច ភូមិតាងៅក្រោម សង្កាត់និរោធ និងទីតាំងឃ្លាំងមួយកន្លែង នៅផ្លូវអូរអំពិល ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ដោយរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ១៤នាក់ ...
Go to News Site