Nokorwat News
(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនជនរួមជាតិ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ។ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទជឿជាក់ថា ការអនុវត្តយន្តការផ្សះផ្សារដោយបង្ខំនេះ គឺជាជំហានស្របច្បាប់ ប្រកបដោយសុឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ក្នុងការបន្តស្វែងរកដំណោះស្រាយ ដោយសន្តិវិធីនិងយុត្តិធម៌នៅចំពោះមុខអន្តរជាតិ បន្ទាប់ពីក្របខណ្ឌទ្វេភាគីក្នុងការស្វែងរកដំណោះស្រាយ ដោយសន្តិវិធីរវាងប្រទេសទាំងពីរ ត្រូវបានប្រើប្រាស់អស់លទ្ធភាព។ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ សង្ឃឹមជឿជាក់ថា យន្តការផ្សះផ្សារដោយបង្ខំនេះនឹងរួមចំណែកបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការសម្រេចបាននូវដំណោះស្រាយមួយ ប្រកបដោយយុត្តិធម៌ តម្លាភាព និងចីរភាព សំដៅរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីជា ប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ។ នៅក្នុងស្មារតីនេះ អគ្គបញ្ជាការដ្ឋានសូមសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ភាគីម្ខាងទៀតនឹងប្រកាន់ខ្ជាប់ឆន្ទៈនៃការចូលរួមយន្តការនេះ ដែលជាការលើកកម្ពស់កិច្ចសន្ទនាដោយសន្តិវិធី និងស្របតាម ច្បាប់អន្តរជាតិនៅក្នុងការដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ។ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ សូមអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋានបន្តរក្សាសាមគ្គីភាពជាតិ និងជឿជាក់លើការដឹកនាំនិងចំណាត់ការរបស់រាជរដ្ឋាភិបាល ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងនានាក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ...
Go to News Site