Nokorwat News
ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌ បានរួតរះស្តារប្រឡាយមេប្រវែង១៦០០ម៉ែត្រ ដើម្បីរំដោះទឹកលិចលង់ ពីតំបន់ភូមិអន្លង់ក្ងាន ភូមិសំរោង ភូមិត្រពាំងរាំងចាស់ និងតំបន់ភូមិសែនសុខទាំង៧ ហូរទៅកាន់ប្រឡាយមេទួលសំពៅ ទំលាក់ទៅស្ថានីយ៍បូមទឹកទួលសំពៅ នៅមហាវិថីឈ្នះឈ្នះ។ ការងារនេះក្រោមការយកចិត្តទុកដាក់និងណែនាំជាប់ជាប្រចាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនា សម្ព័ន្ធនានាក្នុងរដូវវស្សា ។ នេះបើតាមលោកស្រីដោ សម្ផស្ស នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ លោកស្រីបានបន្តថា៖ កន្លងមករដ្ឋបាលខណ្ឌសែនសុខបានខិតខំស្តារប្រឡាយ តំបន់ភូមិសែនសុខ ប្រឡាយទទឹង ថ្ងៃមុខមន្ទីពេទ្យបង្អែក សែនសុខ ប្រវែង៥៣៨ម៉ែត្រ និងប្រឡាយបណ្តោយថ្ងៃប្រវែង១០៧០ម៉ែត្រ ក្នុងសង្កាត់ឃ្មួញ សរុបប្រវែង១៦០៨ម៉ែត្រ ដើម្បីនាំទឹកពីតំបន់ភូមិអន្លង់ក្ងាន ភូមិសំរោង ភូមិត្រពាំងរាំងចាស់ និងតំបន់ភូមិសែនសុខទាំង៧ ហូរទៅកាន់ប្រឡាយមេទួលសំពៅ ទំលាក់ទៅស្ថានីយ៍បូមទឹកទួលសំពៅ មហាវិថីឈ្នះឈ្នះ ។ លោកស្រីបានបន្ថែមទៀតថា៖ រដ្ឋបាលខណ្ឌសែនសុខ បានសហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំបពុងបន្តសកម្មភាពបូមស្តារអណ្តូងលូ និងសំអាតដីភក់តាមប្រព័ន្ធលូ ត្រៀមបញ្ចៀសការជន់លិចលង់មុនរដូវភ្លៀងធ្លាក់ជោគជាំមកដល់ ...
Go to News Site