Collector
ក្រុមអ្នកវិទ្យាសាស្រ្ត ប្រញាប់ផលិតវ៉ាក់សាំង ៣ប្រភេទ ប្រយុទ្ធជាមួយជំងឺអេបូឡា ពូជកម្រ Bundibugyo | Collector
ក្រុមអ្នកវិទ្យាសាស្រ្ត ប្រញាប់ផលិតវ៉ាក់សាំង ៣ប្រភេទ ប្រយុទ្ធជាមួយជំងឺអេបូឡា ពូជកម្រ Bundibugyo
Kampuchea Thmey Daily

ក្រុមអ្នកវិទ្យាសាស្រ្ត ប្រញាប់ផលិតវ៉ាក់សាំង ៣ប្រភេទ ប្រយុទ្ធជាមួយជំងឺអេបូឡា ពូជកម្រ Bundibugyo

ស្របពេលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងផ្ទុះការឆ្លងជំងឺអេបូឡា ខ្លាំង ដែលជំរុញដោយពូជកម្រ Bundibugyo, ពេលនេះ ក្រុមអ្នកវិទ្យាសាស្រ្ត កំពុងប្រញាប់ផលិតវ៉ាក់សាំង ចំនួន ៣ប្រភេទ។ តាមការផ្សាយរបស់ BBC កាលពីថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ថា អង្គការ International AIDS Vaccine Initiative (IAVI), សាកលវិទ្យាល័យ Oxford និងក្រុមហ៊ុនឱសថ Moderna កំពុងស្រាវជ្រាវផលិតវ៉ាក់សាំង មួយម្នាក់ ដើម្បីប្រឆាំងនឹងវីរុសពូជ Bundibugyo។ ជុំវិញបញ្ហានេះ IAVI និយាយថា ខ្លួនកំពុងផលិតវ៉ាក់សាំង ដែលសិក្សា និងធ្វើបច្ចុប្បន្នភាព ពីវ៉ាក់សាំងចាស់ ដែលធ្លាប់ទទួលបានជោគជ័យ ក្នុងការកម្ចាត់ជំងឺអេបូឡា ពូជ Zaire។ ទន្ទឹមនោះ សាកលវិទ្យាល័យ Oxford បញ្ជាក់ថា ពួកគេ កំពុងផលិតវ៉ាក់សាំង ដោយផ្អែកលើបច្ចេកវិទ្យាផ្ទាល់របស់ខ្លួន ដែលបច្ចេកវិទ្យានេះ ធ្លាប់ប្រើកាលជំនាន់កូវីដ ជួយសង្គ្រោះជីវិតមនុស្ស រាប់លាននាក់រួចមកហើយ។ ចំណែកក្រុមហ៊ុន Moderna ប្រកាសថា វ៉ាក់សាំងថ្មីនេះ នឹងប្រើបច្ចេកវិទ្យា mRNA ដែលខ្លួនធ្លាប់ទទួលជោគជ័យ ក្នុងការដោះស្រាយជាមួយវិបត្តិជំងឺរាតត្បាត កូវីដ-១៩ ដូចគ្នា។ សូមជម្រាបថា គំនិតផ្តួចផ្តើមផលិតវ៉ាក់សាំងទាំង ៣នេះ គឺមានការជ្រោមជ្រែងជួយវិភាគទានពី សម្ព័ន្ធភាពសម្រាប់ការច្នៃប្រតិដ្ឋថ្មី ដើម្បីត្រៀមបង្ការជំងឺរាតត្បាត (CEPI) ប៉ុន្តែវ៉ាក់សាំងទាំងនេះ មិនទាន់បញ្ជាក់ឡើយថា នឹងសម្រេចរាល់រាល់នាពេលណា។ កាលពីថ្ងៃចន្ទ កុងហ្គោ បានបញ្ចេញតួលេខថា ករណីឆ្លងជំងឺអេបូឡា ដែលបញ្ជាក់ជាផ្លូវការ គឺមានចំនួន ៣២១ករណី ខណៈមនុស្សស្លាប់ មានចំនួន ៤៨នាក់។ ករណីឆ្លងទាំងអស់ គឺស្ថិតនៅក្នុងខេត្តចំនួន៣ ដូចជា Ituri, North Kivu និង South Kivu ប៉ុន្តែ Ituri គឺជាកន្លែង មានករណីឆ្លងរាលដាលខ្លាំងជាងគេ ពោលគឺត្រឹមមួយខេត្តនេះ មានមនុស្សឆ្លងជំងឺ អេបូឡា រហូតដល់ទៅ ២៦៤នាក់ ទៅហើយ៕ អត្ថបទ៖ សុខ សុវណ្ណ The post ក្រុមអ្នកវិទ្យាសាស្រ្ត ប្រញាប់ផលិតវ៉ាក់សាំង ៣ប្រភេទ ប្រយុទ្ធជាមួយជំងឺអេបូឡា ពូជកម្រ Bundibugyo appeared first on Kampuchea Thmey Daily .

Go to News Site