Nokorwat News
ខេត្តកំពង់ស្ពឺ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងនៅរសៀលថ្ងៃទី០២ខែមិថុនាឆ្នាំ២០២៦នេះថាក្រុមក្មេងទំនើងមួយក្រុមដែលតែងនាំគ្នាបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ និងបង្កការ ភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ចុះបង្ក្រាប និងឃាត់ខ្លួនបានចំនួន ៧នាក់ យកមកអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទំនើង ព្រមទាំងដកហូតម៉ូតូចំនួន ៤គ្រឿង រក្សាទុកជាបណ្តោះអាសន្នរយៈពេល ៣ខែ។ តាមរបាយការណ៍ឱ្យដឹងថា កាលពីវេលាម៉ោង ១១:៣០ នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ បានចុះបង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៧នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ដែលបង្កហានិភ័យខ្ពស់ដល់សុវត្ថិភាពអ្នកប្រើប្រាស់ផ្លូវ និងបង្កភាពអនាធិបតេយ្យក្នុងមូលដ្ឋាន។ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានម៉ូតូចំនួន៤គ្រឿង និងទូរស័ព្ទដៃចំនួន ៦គ្រឿង ដើម្បីចាត់ការតាមនីតិវិធី។ ក្រោយការអប់រំ និងធ្វើកិច្ចសន្យាចំពោះមុខឪពុក ម្តាយ និងអាណាព្យាបាល ក្រុមយុវជនទាំងនេះត្រូវបានព្រមានឱ្យបញ្ឈប់សកម្មភាពដែលអាចនាំឱ្យប៉ះពាល់ដល់សង្គម កិត្តិយសគ្រួសារ និងអនាគតរបស់ខ្លួន។ មហាជនបានលើកឡើងឡើងថា ការបង្ហោះម៉ូតូតាមផ្លូវសាធារណៈ មិនមែនជាការបង្ហាញភាពក្លាហាន ឬជំនាញបើកបរនោះទេ ប៉ុន្តែជាទង្វើគ្រោះថ្នាក់ដែលអាចឆក់យកជីវិតខ្លួនឯង និងអ្នកដទៃបានគ្រប់ពេលវេលា។ ករណីនេះគួរត្រូវបានចាត់ទុកជាសញ្ញាព្រមានមួយសម្រាប់យុវជនដទៃទៀត ដែលកំពុងយល់ច្រឡំថា ការបង្ហោះម៉ូតូ និងប្រណាំងតាមដងផ្លូវ គឺជារឿងទាន់សម័យ ...
Go to News Site